ឃាត់ខ្លួនជនជាប់ចោទម្នាក់​ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនករណីគ្រឿងញៀននៅស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ ជនជាប់ចោទម្នាក់​ ត្រូវ​បានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត ចាប់ឃាត់ខ្លួន​តាមដីកាបង្គាប់ឱ្យចាប់ខ្លួនករណីគ្រឿងញៀននៅស្រុកគាស់ក្រឡ​។

របាយការណ៍​ដដែល​ បន្តថា​ ករណី​ឃាត់ខ្លួនជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​ កាលពីវេលាម៉ោង​១២​ និង៣០នាទីរសៀល​​ថ្ងៃ​ទី២​៣ ខែឧសភាម្សិលមិញនេះ​ នៅចំណុចអណ្តូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

យោងតាម​របាយការណ៍​របស់​លោកវរសេនី​យ៍​ឯក​ សុខ​ និមល​ នា​យ​កា​រិ​យាល័យនគរបាលប្រឆាំងគ្រឿងញៀ​ន​ បានឱ្យដឹងថា​ លោក​ដឹកនាំកម្លាំងក្នុងការិ​យាល័យសហ​ការជាមួយ កម្លាំងក្រុមអន្តរាគមន៍ប្រឆាំ​ងបទ​ល្មើស នៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩៦ត.ព្រ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២២ របស់លោ​ក ឆ វីរៈ ចៅក្រមស៊ើបសួរ នៃសាលា​ដំបូងខេត្តបាត់ដំ​បងដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ​ យន់ ភារុណ ហៅ នួន ឬណុង ភេទប្រុ​ស​ អាយុ៣១ឆ្នាំ មានទីលំនៅភូមិគោរកា ឃុំដូនបា ស្រុកគាស់​ក្រ​ឡ ខេត្តបាត់ដំបង​ ជាប់ចោទពីបទជួ​ញ​ដូរដោយខុសច្បាប់នូវសារធាតុ​ញៀន ប្រព្រឹ​ត្តនៅ ចំណុចអណ្តូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីអំឡុងខែកក្កដា និងខែកញ្ញ ឆ្នាំ២០២១។

បច្ចុប្បន្ន​ជនត្រូវចោទ កំពុងរៀបចំសំណុំរឿ​ងបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print