(តពីលេខមុន)
* ធម៌ជាគុណវិសេសក្នុងការគ្រប់គ្រងសង្គម
បញ្ហាវិបត្តិធម្មជាតិទុកសោកភ័យអាសន្នរបស់មនុស្សតាំងពីអតីតកាល ក៏ដូចបច្ចុប្បន្ន និងទៅអនាគតដ៏វែងឆ្ងាយទៀត តាមការសម្តែងទុករបស់ព្រះពុទ្ធ គឺសុទ្ធតែទាក់ទងទៅនឹងធម៌នេះទាំងអស់។
សួរថា តើទុកឲ្យវាបាត់ធម្មជាតិគ្រោះទុរ្ភឹក្សចុងក្រោយសង្រ្គាមលោក កើតឡើងតាមការព្យាករណ៍របស់ព្រះពុទ្ធ ទើបពិភពលោកចាប់ផ្ដើមយកធម៌ទុកជាមាគ៌ាដឹកនាំជាអាខាងក្រោយខណៈដែលលោកនេះរលាយអស់ ឬមួយចាប់ផ្ដើមយកធម៌ជាទង់ជ័យ យកធម៌ជាអធិបតីចាប់ពីពេលបច្ចុប្បន្នដើម្បីបញ្ជៀសនូវគ្រោះមហន្តរាយលោកជាមុន។
របបធម្មាធិបតេយ្យជាមគ្គុទេសក៍ដ៏ប្រសើរក្នុងការគ្រប់គ្រងសង្គមបច្ចុប្បន្ន ជាប្រព័ន្ធនយោបាយតែមួយគត់ និងចុងក្រោយបង្អស់ដែលមនុស្សជាតិចាំបាច់ត្រូវតែទទួលយក។ ការបង្កើតឡើងនូវស្ថាប័ននយោបាយនៃលទ្ធិធម្មាធិបតេយ្យ ការសិក្សាស្រាវជ្រាវចងក្រងបង្កើតរបបនយោបាយមួយនេះឡើងឱ្យបានសមស្របទៅនឹងនិន្នាការនៃយុគសម័យបច្ចុប្បន្ន និងទៅអនាគត ដោយយកធម៌ធ្វើជាចលករស្នូលរបស់ទស្សនវិជ្ជាមួយនេះ គឺពិតជាមានសារសំខាន់ណាស់។ កម្រងបរមត្ថវិជ្ជានេះ ទន្ទឹម និងផ្អែកលើមូលដ្ឋានធម៌ទុកជាស្នូល គប្បីត្រូវតែបញ្ចូលទស្សនវិស័យខាងលោកធាតុ ធម្មជាតិ ប្រព័ន្ធរូបធាតុ វិញ្ញាណធាតុ ទុកជាមូលដ្ឋានទ្រឹស្តី រួមទាំងការប្រតិបត្តិផង។
ចំណែកវិស័យបច្ចេកវិជ្ជាបច្ចុប្បន្ន មិនត្រឹមតែមិនមែនជាគោលដៅដែលត្រូវបដិសេធប៉ុណ្ណោះទេ គប្បីត្រូវពងីកបន្ថែម តម្រង់ទិសឆ្ពោះទៅរកការគាំទ្រចំពោះវិស័យសេដ្ឋកិច្ចរួមទាំងវិស័យពាក់ព័ន្ធ ដោយកំណត់ទិសដៅវិស័យស្បៀងជាអទិភាព។ ខណៈដែលពួកគេជ្រួតជ្រាបយល់ច្បាស់អំពីធម៌ វិស័យនេះនឹងប្រែក្លាយទៅជារតនវត្ថុទិព្វមែនៗ មិនក្លែងក្លាយ មិនមែនជាវត្ថុពុលនោះឡើយ។
ព្រះពុទ្ធបានសម្តែងថា ការកើតឡើងនៃពួកសត្វទាំងឡាយនោះមិនខុសគ្នាទេ គឺកើតឡើងដោយធម៌ មិនមែនដោយអធម៌ទេសង្គមមនុស្សជាតិទូទៅលើភពផែនដីនេះ ក៏យ៉ាងដូច្នេះដែរ គឺសុទ្ធតែជាផលរបស់កុសលកម្មប៉ុណ្ណោះ។
ចលនាសេដ្ឋកិច្ចនៅលើពិភពលោក មានចរន្ត២ខុសគ្នា គឺ ១ ផ្អែកទៅលើមូលដ្ឋានរោងចក្រ ឧស្សាហកម្មធុនធ្ងន់ និងមួយទៀតវិស័យសេដ្ឋកិច្ចរបស់ខ្លួនឈរលើមូលដ្ឋាននៃធនធានធម្មជាតិ កសិកម្ម កសិ-ឧស្សាហកម្ម រួមជាមួយនឹងរោងចក្រឧស្សាហកម្មធុនស្រាល។ ការសិក្សាបានបង្ហាញឲ្យឃើញថាភពផែនដី ធម្មជាតិទូទៅគឺជាប្រភពនៃជីវិតរបស់សត្វលោក។ចរន្តសេដ្ឋកិច្ចដែលបាននិងកំពុងធ្វើដំណើរផ្អែកលើវិស័យឧស្សាហកម្ម អាចនឹងប្រឈមមុខបាត់មោទនភាពនៅពេលខាងមុខ។ ចំណែកឯចរន្តសេដ្ឋកិច្ចដោយផ្អែកលើវិស័យធនធានធម្មជាតិ កសិកម្ម បើពុំមានចក្ខុវិស័យនយោបាយដ៏ត្រឹមត្រូវទេ នឹងជួបនូវបញ្ហាប្រឈមតែម្យ៉ាងនាពេលអនាគត។
(នៅមានត)