សង្ស័យប្រើប្រាស់គ្រឿងញៀនលេីសកម្រិត ជនជាតិបរទេសម្នាក់លោតពីលើការដ្ឋានសំណង់ជាន់ទី២ស្លាប់ទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ សង្ស័យប្រើប្រាស់គ្រឿងញៀនលេីសកម្រិតបានរត់ចេញពីផ្ទះសំណាក់ រួចឡើងទៅលើការដ្ឋានសំណង់ជាន់ទី២លោតទម្លាក់ខ្លួនបណ្តាលឱ្យបោកក្បាលនឹងថ្នល់ស្លាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងលេខ១០៧កា ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនបរទេសស្បែកសខាងលើគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេមានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោជើងខ្លី ពាក់អាវយឺតដៃខ្លី ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ គេឃើញជនរងគ្រោះចូលទៅដេកនៅបន្ទប់ផ្ទះសំណាក់យីហោ
សុភ័ស្ត ភួង ដែលស្ថិតនៅក្បែរនោះ ស្រាប់តែនៅវេលារំលងអធ្រាត្រ ជនជាតិបរទេសរូបនេះបានដុតកម្រាលពូក ខ្នើយ ធ្វើឱ្យឆេះក្នុងបន្ទប់ រួចហើយជននេះក៏រត់ឆ្លងកាត់លើដំបូលផ្ទះឡើងទៅលើការដ្ឋានសំណង់ជាន់ទី២ ហើយលោតទម្លាក់ខ្លួន បណ្តាលឲ្យស្លាប់ ប៉ុន្តែភ្លាមៗនោះពុំមាននរណាម្នាក់ហ៊ានចេញមកមេីលឡេីយរហូតដល់ភ្លឺច្បាស់ទេីបបង្កការភ្ញាក់ផ្អេីលតែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងកើតហេតុដេីម្បីស្រាវជ្រាវរករឿងហេតុឱ្យបានច្បាស់ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print