ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រុសស្រី៤នាក់របួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ខណះកំពុងជិះម៉ូតូត្រូវរថយន្តដឹកទំនិញបើកមិនប្រកាន់ស្ដាំបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចអន្តរាគមន៏ដឹកមកកាន់មន្ទីរពេទ្យ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥២នាទីល្ងាច
នៅថ្ងៃទី ២៤ខែឧសភាឆ្នាំ ២០២២នៅចំណុចផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រ ១៤២និង១៤៣ក្នុង ភូមិ ដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នករងគ្រោះមានទី១ឈ្មោះ ឈី សំម៉ារ៉ា ប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិទាហានលើ ឃុំ ស្វាយតឿ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ទី២មានឈ្មោះ មុំ វាសនា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។
ទី៣មានឈ្មោះរ៉ែន វណ្ណា ភេទប្រុស អាយុ ២៥ ឆ្នាំ និងទី៤មានឈ្មោះម៉ី ធារ៉ា ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅ ភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយបង្កហេតុបានរត់គេចខ្លួនបន្សល់តែរថយន្ត
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ២A៧២៩១នៅនិងកន្លែង។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញប្រុសស្រី៤នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខដោយធ្វើដំណើរលើផ្លូវជាតិលេខ១ក្នុង ទិសដៅពី លិចទៅកើត ខណះនោះស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ មួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ២A៧២៩១ដោយមិនប្រកាន់ស្ដាំក្នុងទិសដៅបញ្ច្រាស់គ្នាក៏បុកគ្នាយ៉ាងពេញទំហឹង
បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចអន្តរាគមន៏ដឹកមកកាន់មន្ទីរពេទ្យ។
ក្រោយមកសមត្ថកិច្ចបានវាស់វែងនិងអូសយក វត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយតាយានដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖ យឹម សុថាន