ខេត្តរតនគីរី៖ សមត្ថកិច្ចចម្រុះ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំសហការជាមួយកម្លាំងសឹករងស្រុកកម្លាំងប៉េអឹមស្រុក និងកម្លាំងអធិការនគរបាលស្រុកអូរជុំ បានចុះធ្វើការរិបអូសឈើ៤កំណាត់ ប្រភេទធ្នង់ មានមុខកាត់ធំៗ ៧០-៨០-៩០ សង់ទីម៉ែត្រ ដែលឈ្មួញមិនស្គាល់អត្តសញ្ញណដឹកជញ្ចូនចូលមកលាក់ទុកនៅក្រោមម្លប់ដើមស្វាយចន្ទីមួយកន្លែង។
ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបនិងរិបអូសនេះបានធ្វើឡើងកាលពីម៉ោង៩ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិកាឡៃពីរ ឃុំកាឡៃ ក្នុងភូមិសាស្ត្រស្រុកអូរជុំ ខេត្តរតនគីរី។
លោក ជា ករុណា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំបានឲ្យដឹងថា ក្រោយពីមានគេរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរគំនរឈើនោះភ្លាមៗ លោកក៏ចាត់វិធានការជាបន្ទាន់ចុះរឹបអូសឈើយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តតែម្តង៕
ដោយ៖ វុទ្ធឦសាន្ត
...