លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បេក្ខភាពបក្រុមប្រឹក្សាសង្កាត់ត្រូវតែធ្វើជាឃោសនិកល្អ ធ្វើអំពើល្អ និងផ្សព្វផ្សាយសមិទ្ធិផលធំៗរបស់គណបក្ស ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងទទួលបានជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខ

ចែករំលែក៖

ភ្នំពេញ : លោកស្រីកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បាន អញ្ជើញចុះសំណេះសំណាលផ្ទាល់ជាមួយ បេក្ខភាពក្រុមប្រឹក្សាពេញសិទ្ធ និងបំរុង នៅសង្កាត់បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ស្កាត់ទន្លេបាសាក់ សង្កាត់ចាក់អង្រែលើ ក្នុងខណ្ឌចំការមន និងសង្កាត់ស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ នៅរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមសរុបប្រមាណជាង ២០០នាក់ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចវិបុលេសភក្តី សាយ ឈុំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ និងបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងអស់បង្កើនការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងឆ្លើយតបឱ្យបានទាន់ពេលវេលា នូវរាល់តម្រូវជាអាទិភាពនានា។

ជាមួយគ្នានោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ បន្តចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើជាឃោសនិកល្អ ធ្វើអំពើល្អ និងផ្សព្វផ្សាយអំពីសមិទ្ធិផលធំៗរបស់គណបក្ស ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងឈានឆ្ពោះទៅរកជ័យជំនះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ នាពេលខាងមុខ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print