ស្ថានទូតជប៉ុនប្រចាំកម្ពុជា : <<ការជម្រាបលាពីអ្នកស្ម័គ្រចិត្ដសម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេសរបស់ជប៉ុន>>

ចែករំលែក៖

ភ្នំពេញ : ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា, <<ការជម្រាបលាពីអ្នកស្ម័គ្រចិត្ដសម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេសរបស់ជប៉ុន>>។

ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តថា, នៅថ្ងៃទី២៥ ឧសភា លោកស្រី TAKAMATSU Yumi អ្នកស្ម័គ្រចិត្ត JICA បានចូលជួបសម្តែងការគួរសម និងជម្រាបលា លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន សម្រាប់ការបញ្ចប់បេសកកម្មនៅកម្ពុជា។

គាត់បានធ្វើការជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យខេត្តក្រចេះ ដើម្បីកែលម្អស្ថានភាពនៅទីនោះ។ បើទោះជាគាត់ហាក់មានការលំបាកជាមួយនឹងទម្លាប់នៃមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា គាត់បានទទួលការជឿទុកចិត្ត និងទំនុកចិត្តរវាងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ព្រមទាំងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។

លោកឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះការងាររបស់គាត់ ហើយបានសម្តែងក្តីសង្ឃឹមថាលោកស្រីនឹងចងចាំនូវអ្វីដែលលោកស្រីសម្រេចបានក្នុងអំឡុងពេលបេសកកម្ម ហើយត្រលប់មកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print