ភ្នំពេញ៖ មានការចាប់អារម្មណ៍មុននេះក្រោយពីតារាចម្រៀងសិចស៊ី ទេព បូព្រឹក្សបានបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ខ្លួនលើបណ្តាញសង្គមគឺបទ «Queen» ដែលកំពុងផ្ទុះការចាប់អារម្មណ៍គាំទ្រខ្លាំង។ ពេលនេះនាងបានទាំងការសរសើរនិងការរិះគន់លើMVថ្មីរបស់ទេព បូព្រឹក្សលើការស្លៀកពាក់ដែលចំណាយអស់ជាង២ម៉ឺនដុល្លារនោះ។
កន្លងទៅគេអាចនិយាយថា នាងគឺជាតារាទី១នៅកម្ពុជាដែលហ៊ានចំណាយលុយផ្ទាល់ខ្លួនរាប់ម៉ឹនដុល្លារក្នុងការថតMVចម្រៀងមួយបទ។ ជាក់ស្តែងកាលពីកន្លងទៅនាងបានចំណាយលុយផ្ទាល់ខ្លួនក្នុងការផលិតបទចម្រៀងគឺបទ វីរនារី ដោយបទនេះនាងបានចំណាយលុយរហូតដល់ទៅ៦០០លានរៀលស្មើនឹង១៥ម៉ឹនដុល្លារមកផលិតដើម្បីលើកតម្កើងនូវកេរមរតកដ៏មហិមានៃវប្បធម័ខ្មែរ ជាពិសេសគឹបង្ហាញឥទ្ធិពល និងអំណាចដ៏អស្ចារ្យរបស់ស្រ្តី ។ ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានបញ្ចេញ MV បទចម្រៀងថ្មីរបស់ខ្លួន គឺបទ «Queen» ដែលកំពុងផ្ទុះការចាប់អារម្មណ៍គាំទ្រខ្លាំងពីមហាជនលើបណ្ដាញសង្គម ដែលជាស្នាដៃថ្មីរបស់នាងសម្រាប់អ្នកគាំទ្រទាំងពីរោះ និង MV មានភាពទាក់ទាញខ្លាំង។ ដោយឡែកអ្វីដែលកាន់តែពិសេសទៀតនោះ មហាជនច្បាស់ជាមានការភ្ញាក់ផ្អើលខ្លាំងបើបានដឹងពីតម្លៃឈុតសម្លៀកបំពាក់និង គ្រឿងអលង្ការនីមួយៗដែលបំពាក់លើខ្លួន កញ្ញា ទេព បូព្រឹក្ស ក្នុង MV ថ្មីនេះ។
បើតាមបណ្ដាញសង្គមរបស់ HaRa YuTh បានធ្វើការទម្លាយនូវតម្លៃ សម្លៀកបំពាក់ ស្បែកជើង និង គ្រឿងអលង្ការទាំងនោះសុទ្ធសឹងតែជា
ម៉ាកល្បីៗមានតម្លៃខ្ទង់ពាន់ដុល្លារឯណោះដែលសរុបទៅប្រមាណជាង២ម៉ុនដុល្លារ។ យ៉ាងណាមិញក្រោយពីបានដឹងការចំណាយលុយដ៏ច្រើនក្នុងការស្លៀកពាក់ក្នុងMVមួយនេះ មានមតិជាច្រើនបានកោតសរសើរ ព្រោះនេះអាចនិយាយបានថា នាងជាតារាទីមួយនៅកម្ពុជាដែលហ៊ានចំណាយលុយផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារក្នុងការផលិតMVបទចម្រៀងមួយៗ តែក្នុងនោះក៏មានមតិខ្លះបានរិះគន់ផងដែរចំពោះការចំណាយលុយដ៏ច្រើនបែបនេះ៕