គ្រឿងញៀន និង សារធាតុគីមីជាង១១តោន រួមទាំងជនសង្ស័យ៤នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប មន្ទីរពិសោធន៍ លួចលាក់ កែ ច្នៃ ផលិត គ្រឿងញៀន ចាប់ខ្លួន ជនជាតិ ចិនតៃវ៉ាន់ ៤ នាក់ និង រឹបអូស គ្រឿងញៀន ជាង ២២០ គីឡូក្រាម និង សារធាតុ គីមី ជាង ១១ តោន នៅរាជធានីភ្នំពេញ និង ខេត្តកំពង់ស្ពឺ រួចបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

ដោយអនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ កម្លាំង​ជំនាញ​”​ក​១០”​ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដឹកនាំ​ដោយ​ លោក​ ឧត្ដមសេនីយ៍ទោ​ សារី​ បុត្រ​សត្យា​ លោក​ វរសេនីយ៍ឯក​ យឹ​ម​ សែន​ឧត្ដម​ នាយករង​មន្ទីរ​ លោក​ វរសេនីយ៍ឯក​ តឹក​ សូ​នី​ នាយការិយាល័យ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ខេត្តកំពង់ស្ពឺ​ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ អ៊ុំ​ សុភ​ក្តិ៍​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ ខៃ​ ស​ម្ភ​ស្ស​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​ អស់​រយៈពេល​ជាង​ ០២​ខែ​រួច​មក​ នៅ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៨​និង​៣០​នាទី​ សមត្ថកិច្ច​យើង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មន្ទីរពិសោធន៍​លួចលាក់​កែ​ច្នៃ​ផលិត​សារធាតុ​ញៀន​ នៅ​ ៣​ទីតាំង​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​ ៖
​ចំណុច​ទី​១​ ៖​ នៅ​បន្ទប់​លេខ​៨០២​ ក្នុង​ខុន​ដូ​ J​ CITY​ ផ្លូវ​លេខ​ ៣២២​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ។​

​ចំណុច​ទី​២៖​ ស្ថិត​នៅ​ក្នុង​ចំការ​ស្វាយ​ ភូមិ​តាំង​ស្រឹង​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ។​
​ចំណុច​ទី​៣៖​ ស្ថិត​នៅ​ក្នុង​ចំការ​ស្វាយ​ ភូមិ​ស្រល់​ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​
ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​ ៖ ១.​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៤​នាក់​ ជនជាតិ​ចិន​ (​តៃវ៉ាន់​)​ រួម​មាន​ ៖​ -​ឈ្មោះ​ TIEN​ CHAN​ FU​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ (​មេការ​)​ -​ឈ្មោះ​ KHOU​ PO​ WEN​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​ -​ឈ្មោះ​ TENG​ KUO​ CHING​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​ -​ឈ្មោះ​ LIN​ YI​ CHHENG​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ (​អ្នកបច្ចេកទេស​)​។​ ២.​ ចាប់​យក​វត្ថុ​តាង​៖​ -​ម៉ាស៊ីន​ ឧបករណ៍​ សម្ភារ​សម្រាប់​កែ​ច្នៃ​ ផលិត​ វេច​ខ្ចប់​មួយ​ចំនួន​ធំ​ -​សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​ ទម្ងន់​ 41​ kg​ 51.7g​ -​ល្បាយ​សារធាតុ​ញៀន​កេ​តា​មីន​ ទម្ងន់​ 1425​ kg​ -​ថ្នាំ​គ្រាប់​នី​មេតា​ហ្សេ​ប៉ា​ម​ ទម្ងន់​ 0.9g​ -​សារធាតុ​គីមី​ផ្សំ​ 11​ តោន 525​ kg​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង​ខាងលើ​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ដោយ រ៉ារ៉ា

...

IMG_5699 IMG_5698 IMG_5697 IMG_5702 IMG_5696

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print