​ទំនាក់​ទំ​នាង​សេដ្ឋកិច្ច​គឺជា​ប្រធានបទ​សំខាន់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អ៊ី​រ៉​ង់​ របស់​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​

ចែករំលែក៖

​ក្រោយ​ពេល​ដែល​អ៊ី​រ៉​ង់​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ អ៊ី​រ៉​ង់​បាន​ក្លាយទៅជា​គោលដៅ​ នៃ​ការ​វិនិយោគ​របស់​ប្រទេស​ជា​ច្រើន​ ក្នុង​នោះ​មាន​ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ ។​

​ទីផ្សារ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​ បាន​ទាក់ទាញ​ក្រុម​វិនិយោគ​ជា​ច្រើន​ ជុំវិញ​ពិភពលោក​ ខណៈ​ដែល​តំបន់​អឺរ៉ុប​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ និង​ជនភៀសខ្លួន​អុកឡុក​នៅ​អឺរ៉ុប​ ។​ កន្លង​មក​ ជប៉ុន​ក៏​បាន​ទស្សនកិច្ច​ទៅ​កាន់​អ៊ី​រ៉​ង់​ដើម្បី​រិ​ត​ចំណងមិត្តភាព​ទ្វេភាគី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ។​

​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោកស្រី​ ផាក​ យុង​ហេ​ គឺជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ដំបូង​គេ​បង្អស់​ ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ទី​មួយ​ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​ គិត​ចាប់តាំងពី​ជាង​កន្លះ​សតវត្សរ៍​មក​ ។​ ជា​ទស្សនកិច្ច​ ដែល​មាន​លក្ខណៈ​ពិសេស​ ប្រកបដោយ​អត្ថន័យ​បែប​ប្រវត្តិសាស្ត្រ​ផង​ និង​មានកម្ម​វត្ថុ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ផង​។​ ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ ផាក​ យុង​ហេ​ នៅ​ប្រទេស​អ៊ី​រ៉​ង់​ ត្រូវ​បាន​ចាត់ទុកជា​ទស្សនកិច្ច​ដ៏​ពិសេស​ ពីព្រោះ​នេះ​គឺជា​លើក​ទី​មួយ​ហើយ​ ដែល​មាន​ជំនួប​ថ្នាក់​ប្រមុខរដ្ឋ​រវាង​ប្រទេស​ទាំង​ពីរ​ គិត​ចាប់​តាំង​៥៤​ឆ្នាំ​ ដែល​កូរ៉េ​ខាងត្បូង​ និង​អ៊ី​រ៉​ង់​ភ្ជាប់​ទំនាក់ទំនង​ទូត​នឹង​គ្នា​មក​ ។​

​កាលពី​ឆ្នាំ​ ១៩៧៩​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​គ្រោង​ជួប​គ្នា​ តែ​ត្រូវ​បរាជ័យ​ លុប​ចោល​ទៅ​វិញ​ ។​ កាល​ណោះ​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ មាន​វិបត្តិ​ផ្តួលរំលំ​រដ្ឋាភិបាល​ និង​ឃាតកម្ម​សម្លាប់​ប្រធានាធិបតី​ លោក​ ប៉ាក់​ ជុង​អេ​ ដែល​ជា​ឪពុក​លោកស្រី​ប្រធានាធិបតី​ ផាក​ យុង​ហេ​ ផ្ទាល់​តែ​ម្តង​ ពី​សំណាក់​ភ្នាក់ងារ​សម្ងាត់​របស់​ប្រទេស​ ។​

​កូរ៉េ​ខាងត្បូង​រំពឹង​ខ្លាំង​លើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មួយ​នេះ​ បើ​មើលទៅ​លើ​ទំហំ​នៃ​គណៈប្រតិភូ​ និង​អ្នក​និ​យោគ​គ្រាក់ៗ​ ដែល​អមដំណើរ​លោកស្រី​ប្រធានាធិបតី​ ។​ ចៅ​កែ​ ប្រធាន​ក្រុមហ៊ុន​ ចំនួន​២៤០​រូប​ មាន​ជា​អាទិ៍​ប្រធាន​ក្រុមហ៊ុន​ Samsun​ និង​ Hyandai​ មាន​វត្តមាន​គ្រប់​គ្នា​ លើ​ទឹកដី​អ៊ី​រ៉​ង់​ ដើម្បី​សាកល្បង​ចុះហត្ថលេខា​កិច្ចសន្យា​មួយ​ខ្សែ​រវាង​អ៊ី​រ៉​ង់​ នឹង​កូរ៉េ​ខាងត្បូង​ ។​

​តាំងពី​អ៊ី​រ៉​ង់​បើកចំហរ​ទីផ្សារ​ដល់​អន្តរជាតិ​មក​ មានការ​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារ​គ្នា​ខ្លាំង​ណាស់​ ប៉ុន្តែ​សេ​អ៊ូ​ល​សង្ឃឹមថា​ តេ​អេ​រ៉​ង់​នឹង​នឹកឃើញ​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​រលូន​ប្រសើរ​បំផុត​រវាង​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​ក្នុង​ពេល​ដែល​អ៊ី​រ៉​ង់​កំពុង​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​ ។​

​លោកស្រី​ប្រធានាធិបតី​ ប៉ាក់​ គុន​ហេ​សង្ឃឹមថា​ នឹង​អាច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​អាច​មាន​ទំហំ​ដល់​ទៅ​១០​ពាន់​លាន​ដុល្លារ​ ។​

​អ៊ី​រ៉​ង់​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ ហើយ​ក៏​ជា​ប្រទេស​សម្បូរ​ ទៅ​ដោយ​ធនធានធម្មជាតិ​ ប្រេង​ ដែល​ជា​ការ​ចង់បាន​របស់​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ ។​ ក្រោយ​ការ​បញ្ចប់​ទណ្ឌកម្ម​ អ៊ី​រ៉​ង់​ក៏​បាន​លក់​ប្រេង​ទៅ​កាន់​ទីផ្សារ​នានា​ជុំវិញ​ពិភពលោក​ ក្នុង​នោះ​មាន​តំបន់​អឺរ៉ុប​ និង​អាស៊ី​ ៕​

sdfsd

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print