ភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខបានចុះផ្អាកការសាងសង់សំណង់ដ៏ធំមួូយកន្លែង
បន្ទាប់ពីរកឃើញថា ម្ចាស់សំណង់ខាងលើសង់គ្មានច្បាប់អនុញ្ញាតិនិងរំលោភយកចំណីផ្លូវ ៧.៥០ម៉ែត្រ ។
ការចុះផ្អាកការដ្ឋានសំណង់នេះធ្វើឡើងកាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ម្ចាស់សំណង់មានតំណាងឈ្មោះ ទន់ មួយ ភេទស្រី ដែលជាអ្នកមើលការខុសត្រូវនៅទីនោះ។
មន្ត្រីសាលាខណ្ឌសែនសុខបានឲ្យដឹងថា ការដ្ឋានសំណង់ខាងលើនេះពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូទេ ទើបលោក បុឹល កុសល បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធចុះផ្អាកជាបន្ទាន់។
មន្ត្រីសាលាខណ្ឌប្រាប់បន្តថា ការដ្ឋានសំណងដ៏ធំមួយនេះមិនត្រឹមតែសាងសង់អត់ច្បាប់នោះទេថែមទាំសង់រំលោភចំណីផ្លូវសារធារណៈទៀផង ប្រវែង ៧.៥០ម៉ែត្រ ហេតុដូច្នេះទើបលោកអភិបាលខណ្ឌបញ្ជាឲ្យមន្ត្រីជំនាញចុះផ្អាកឲ្យខានតែបាន បើទោះជាស្ថិតក្នុងកាលទេសះអ្វីក៍ដោយ ដែលលោកអភិបាលសំដៅទៅលើមានការអន្តរាគមន៍ឬខ្នងបង្អែកយ៉ាងណាក៏ដោយត្រូវតែផ្អាកដើម្បីឲ្យម្ចាស់សំណង់សុំច្បាប់ត្រឹមត្រូវពីអាជ្ញាធរនិងជំនាញពាក់ព័ន្ធ៕
ដោយ៖ តុង សីហា