ជប៉ុន នឹងបើកទ្វារទទួលអ្នកទេសចរមកពី៩៨ប្រទេសចាប់ពីថ្ងៃទី ១០ ខែមិថុនា

ចែករំលែក៖

អ្នកទេសចរមកពីប្រទេសនិងដែនដីចំនួន៩៨ចូលមកប្រទេសជប៉ុននឹងមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ ឱ្យតែបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់ ។

តាមការប្រកាសរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៦ខែឧសភា បានបញ្ជាក់ថា ប្រទេសនេះនឹងចាប់ផ្តើមបើកទ្វារទទួលអ្នកទេសចរចាប់ពីថ្ងៃទី១០ ខែមិថុនា ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយឱ្យតែបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់។ នេះជាការកាត់បន្ថយការរឹតត្បិតជាលើកដំបូងក្នុងរយៈពេល២ឆ្នាំបិទខ្ទប់ដោយសារកូវីដ-១៩ ។
តាមការប្រកាសរបស់រដ្ឋាភិបាលជប៉ុន អ្នកទេសចរអនុញ្ញាតឱ្យចូលប្រទេសជប៉ុនជាលក្ខណៈក្រុម ចំណែកអ្នកទេសចរដាច់ដោយឡែកមិនទាន់អនុញ្ញាតនៅឡើយទេ។ ប៉ុន្តែអ្នកទេសចរជាក្រុមនឹងត្រូវអនុវត្តទៅតាមគម្រោងដែលបានគ្រោងទុក។
ការសម្រេចខាងលើ ក្រោយពេលដែលរដ្ឋាភិបាលបានបើកសាកល្បងកាលពីសប្តាហ៍កន្លងមកដល់អ្នកទេសចរជាក្រុម ដែលបានចាក់វ៉ាក់សាំងយ៉ាងតិច៣ដូស មកពីប្រទេសអូស្ត្រាលី អាមេរិក ថៃ សិង្ហបុរី… ៕ ដោយធីរីណា

...

រូបថត​ :​ CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print