រថយន្តដឹកភេសជ្ជៈបើកលឿនពេករួចអកសើរជាមួយរថយន្តបែនដឹកដីក៏បួងចង្កួតធ្លាក់ចូលបឹងក្រឡាប់បះជើង

ចែករំលែក៖

ភ្នំពេញ ៖ មានរថយន្តដឹកភេសជ្ជៈមួយគ្រឿងបានបើកបរលឿនអកសើរជាមួយរថយន្តបែនដឹកដីដែលបើកចេញពីការដ្ឋានក៏បួងចង្កូតគេចចេញមកស្ដាំដៃជ្រុលធ្លាក់ចិញ្ចើមផ្លូវដាំក្បាលចូលទឹកក្រឡាប់បះជើងរងការខូចខាត ចំណែកអ្នកបើកបររងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ កាលពីវេលាម៉ោង ១១នឹង៥០ថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែតភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបែនដឹកដីជាច្រើនគ្រឿងបានតំរៀបជួរគ្នានៅលើចិញ្ចើមផ្លូវចូលចាក់ដីនៅត្រង់ចំណុចកើតហេតុខណៈនោះក៏មានរថយន្តបែនមួយគ្រឿងចាក់ដីរួចបានបើកចេញក្រៅ ស្របពេលមានរថយន្តដឹកភេសជ្ជៈមួយគ្រឿងបើកបរលឿនអកស័ររថយន្តបែនបួងចង្កូតគេចចេញមកស្ដាំដៃជ្រុលធ្លាក់ចិញ្ចើមផ្លូវបណ្ដាលឱ្យក្រឡាប់កៀបជាប់រថយន្តបែនមួយគ្រឿងទៀតកំពុងលើកបែនចាក់ដី បណ្ដាលឲ្យអ្នកបើកបរថយន្តដឹកភេសជ្ជៈរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ដោយឃើញមិនមានប៉ះពាល់ដល់ទ្រព្យសម្បតិ្តសាធារណៈ និងទុកពេលឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយលើកយករថយន្តដែលក្រឡាប់សាងទំនិញចេញ រួចចរចាគ្នាដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print