ក្រុមខ្មាន់កាំភ្លើងអាប៊ូសាយ៉ាហ្វដោះលែងនាវិកឥណ្ឌូនេស៊ី១០នាក់

ចែករំលែក៖

ក្រោយរយៈពេល៥ខែត្រូវចាប់ឃុំខ្លួននៅក្នុងព្រៃតំបន់Sulu ចម្ងាយពីទីក្រុងម៉ា នីលប្រទេសហ្វីលីពីនប្រមាណ១ពាន់គីឡូម៉ែត្រនៅភាគខាងត្បូង ក្រុមនាវិកត្រូវ បានដោះលែងវិញឲ្យមានសេរីភាព ។ នេះជារឿងគួរឲ្យភ្ញាក់ផ្អើលមួយដែលក្រុមភេរ វកម្មខាងលើបានដោះលែងចំណាប់ខ្មាំងក្រោយពេលដែលក្រុមនេះបានកាត់ក្បាល ចំណាប់ខ្មាំងជនជាតិកាណាដា។

សារព័ត៌មានហ្វីលីពីនដេលី បានដកស្រង់សម្តីស្នងការប៉ូលិសលោកSulu Wilfredo Cayat បានឲ្យដឹងថា ចំណាប់ខ្មាំង១០ នាក់បានដោះលែងនៅមុខផ្ទះអភិបាល រដ្ឋSulu ដោយជនមិនស្គាល់មុខនៅវេលា ថ្ងៃត្រង់ថ្ងៃទី១ ខែឧសភា ចំទិវាពលកម្ម អន្តរជាតិ។
លោកCayat បន្តទៀតថា លោកនឹង បញ្ជូនអ្នកទាំងនោះទៅកាន់រដ្ឋទូតឥណ្ឌូនេស៊ីដើម្បីបញ្ជូនទៅស្រុកវិញ។ ប្រភពព័ត៌ មានបានឲ្យដឹងថា ក្រុមហ៊ុនPatria Maritimes Lines បានផ្តល់ប្រាក់១លានដុល្លារកាលពីថ្ងៃទី២៩ ខែមិថុនា ទើបចំណាប់ខ្មាំង ទាំងអស់នោះត្រូវបានដោះលែង។

ក្រុមនាវិកឥណ្ឌូនេស៊ីត្រូវបានចាប់ខ្លួនកាលពីចុងខែមីនា ដោយក្រុមខ្មាន់កាំភ្លើងអាប៊ូសាយ៉ាហ្វដែលមានភាពជិតស្និទ្ធនឹងក្រុមភេរវកម្មអ៊ិស្លាមបង្កើតរដ្ឋ។ ក្រុមនេះ បានដាក់ទីតាំងនៅលើកោះJolo និងកោះ Basilan ដើម្បីធ្វើសកម្មភាពចាប់ជំរិត ទារប្រាក់ និងវាយប្រហារគ្រាប់បែកសម្លាប់មនុស្ស។

ការដោះលែងចំណាប់ខ្មាំងឥណ្ឌូនេស៊ីក្រោយរយៈពេលជិតមួយសប្តាហ៍ដែល ក្រុមអាប៊ូសាយ៉ាហ្វបានសម្លាប់ចំណាប់ ខ្មាំងជនជាតិកាណាដាលោកJohn Ridsel។ នៅពេលនេះនៅមានជនជាតិឥណ្ឌូនេស៊ី៤នាក់និងជនជាតិកាណាដាម្នាក់ ជនជាតិន័រ វេសម្នាក់ ហុល្លង់ម្នាក់ស្ថិតនៅជាចំណាប់ ខ្មាំងដដែល។ ចំណែកវាសនារបស់អ្នកទាំង នោះមិនដឹងក្លាយទៅជាយ៉ាងណានោះ ទេ។

ក្រុមអាប៊ូសាយ៉ាហ្វបានធ្វើសកម្មភាព យ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ាន ពិសេស គឺប្រទេសហ្វីលីពីន។ កន្លងមកថ្មីៗប្រធានាធិបតីហ្វីលីពីនបានប្រកាសថា ក្រុមនេះបានព្យាយាមចាប់គ្រួសារកីឡាករប្រដាល់ លំដាប់ពិភពលោកម៉ានីប៉ាក់គីអាវ ដែលអាច ទទួលបានប្រាក់លោះរហូតដល់ទៅរាប រយលានដុល្លារអាមេរិក។

សារព័ត៌មានAP បានផ្សាយថា ក្រុម ចារកម្មប្រទេសនេះបានដឹងពីគម្រោងចាប់ខ្លួនសមាជិកគ្រួសាររបស់លោកម៉ានី ប៉ាក់ គីអាវ រួមទាំងលោកប៉ាក់គីអាវផងដែរ ដើម្បី ទាមទារប្រាក់លោះដ៏ច្រើនសន្ធឹកសន្ធាប់។ គួរបញ្ជាក់ផងដែរថាកីឡាប្រដាល់រូបនេះធ្លាប់ទទួលបានជើងឯក៨ទម្ងន់ផ្សេងគ្នានៅក្នុងការប្រដាល់លំដាប់ពិភពលោក ។

ប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករ ប៉ាក់គីអាវមានប្រាក់ផ្ទាល់ខ្លួនប្រមាណ ៣០០លានដុល្លារអាមេរិក។
ចំពោះព័ត៌មានខាងលើ ប៉ាក់គីអាវ ក៏ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងផងដែរពីជោគ វាសនានៃក្រុមគ្រួសាររបស់លោក។ លោក ប៉ាក់គីអាវ បាននិយាយថា ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់ពេលដឹងថា ក្រុមភេរវកម្មអាប៊ូសាយា៉ហ្វប៉ុនប៉ងចាប់ខ្លួនគ្រួសាររបស់ខ្ញុំ។ ខ្ញុំពិតជាភ្ញាក់ផ្អើលដោយសារតែពល រដ្ឋហ្វុីលីពីនទាំងអស់គឺជាមិត្តរបស់ខ្ញុំក្នុងនោះមានទាំងក្រុមអ៊ិស្លាមនៅភាគខាងត្បូង ប្រទេសផងដែរ(ក្រុមអាប៉ូសាយ៉ាហ្វ)។

ក្នុងពេលជាមួយគ្នានេះលោកប៉ាក់គីអាវ បានស្នើសុំកម្លាំងបន្ថែមមកការពារនៅផ្ទះរបស់លោកក្នុងទីក្រុងម៉ានីល។ ការការពារសុវត្ថិភាពដល់ប្រពន្ធនិងកូន៥នាក់របស់ លោកប៉ាក់គីអាវ គឺជាអាទិភាព៕

images632226_ThuyenVienIndonesia

ប្រែសម្រួល៖ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print