មួយអាទិត្យប៉ុណ្ណោះផ្ទះពលរដ្ឋនៅស្រុកមោងប្ញស្សីជាង៤០ខ្នងរងការខូចខាតដោយខ្យល់កន្រ្តាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖​យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួនជាង៤០ខ្នងនៅស្រុកមោងប្ញស្សីខេត្តបាត់ដំបងបានរងការខូចខាតដួលរលំនិងរបើកដំបូលជាបន្តបន្ទាប់បង្កឡើងដោយខ្យល់កន្រ្តាក់ក្នុងរយៈពេលមួយអាទិត្យប៉ុណ្ណោះ។ខ្យល់កន្រ្តាក់នោះដែរមានសេចក្តីរាយការណ៍ឱ្យដឹងទៀតថា កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញផ្ទះពលរដ្ឋនៅឃុំព្រៃតូចស្រុកមោងប្ញស្សីផងនោះទៀតសរុបចនួន១៣ខ្នងបានរងការខូចខាតរបើកដំបូល១២ខ្នងនិងដួលរលំ១ខ្នង។
លោកវរសេនីយ៍ទោ គិត ហៀង អធិការនគរបាលស្រុកមោងប្ញស្សីបានប្រាប់ឱ្យដឹថា ៈក្នុងរយៈពេល១អាទិត្យចុងក្រោយនេះខ្យល់កន្រ្តាក់បានបក់បោកប៉ះចំស្រុកមោងប្ញស្សីចំនួន៤លើកមកហើយក្នុងនោះមិនបង្កឱ្យពលរដ្ឋណាម្នាក់រងរបួសនិងបាត់បង់ជីវិតនោះទេ​ គ្រាន់តែផ្ទះនិងទ្រព្យសម្បត្តិពលរដ្ឋរងគ្រោះរងការខូចខាតមួយចំនួនធំហើយធ្វើឱ្យពលរដ្ឋរងគ្រោះពីខ្យល់កន្រ្តាក់កំពុងប្រឈមខ្វះទីជម្រកស្នាក់នៅផងដែរ។
​លោកអធិការបានប្រាប់ឱ្យដឹងថាបន្ទាប់ពីផ្ទះពលរដ្ឋបានរងការខូចខាតដោយខ្យល់កន្រ្តាក់សរុបចំនួន១៣ខ្នងកាលពីល្ងាចម្សិលមិញ ។នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ក្រុមសង្រ្គោះរបស់កងកម្លាំងនគរបាលខេត្តនិងស្រុកសរុប ១៣០នាក់ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នគរបាលខេត្តបាននាំយកស័ង្កសីចំនួន១០០សន្លឹក និងសម្ភារៈមួយចំនួនទៀត យកទៅប្រគល់ជូនពលរដ្ឋរងរងគ្រោះហើយចុះរុះរើនិងជួសជុលកសាងផ្ទះពលរដ្ឋរងគ្រោះភ្លាមៗឡើងវិញតែម្តងគឺដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។
​សូមរំលឹកថា កាលពីរយៈពេលប៉ុន្មានថ្ងៃមុននេះផ្ទះពលរដ្ឋនៅស្រុកំរៀងចំនួន២៣ខ្នងរងការខូចខាតដោយខ្យល់កន្រ្តាក់ថែមទាំងមានករណីរន្ទះបាញ់ក្មេងប្រុសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ ហើយខ្យល់កន្រ្តាក់នោះដែរក៏បានបង្កឱ្យផ្ទះពលរដ្ឋនៅស្រុកសង្កែចំនួន២៥ខ្នងរងការខូចខាតនោះផងទៀត៕​

image image image image

ដោយៈ​ សំ វិច្ឆិកា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print