ប្រធានាធិបតីអ៊ុយក្រែន ថ្កោលទោសយ៉ាងខ្លាំងដល់អឺរ៉ុបដែលទន់ខ្យោយចំពោះរុស្ស៊ី

ចែករំលែក៖

កាលពីថ្ងៃទី៣០ខែឧសភា ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានរិះគន់ដល់ថ្នាក់ដឹកនាំតំបន់អឺរ៉ុបដែលទន់ជ្រាយចំពោះរុស្ស៊ី (ខ្លាចរុស្ស៊ី) ក្រោយពេលអឺរ៉ុបមិនបានឈានដល់កិច្ចព្រមព្រៀងគ្នា ក្នុងការដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំនាទីក្រុង Brussels ។

សហគមន៍អឺរ៉ុប បានបញ្ចេញកញ្ចប់ដាក់ទណ្ឌកម្មទី៥ដល់ប្រទេសរុស្ស៊ីពាក់ព័ន្ធសង្គ្រាមវាយប្រហារអ៊ុយក្រែន ប៉ុន្តែទណ្ឌកម្មទី៦មិនបានជោគជ័យនោះឡើយ ដោយអឺរ៉ុបមិនឯកភាពគ្នា ក្រោយមានប្រទេសជាច្រើនបដិសេធ ។
ការមិនចុះសម្រុងនឹងគ្នានៅក្នុងកញ្ចប់ទណ្ឌកម្មទី៦ទៅលើប្រទេសរុស្ស៊ី ពិសេសគឺវិស័យថាមពលប្រេង បានបង្ហាញយ៉ាងច្បាស់ពីផលលំបាករបស់ប្រទេសតំបន់អឺរ៉ុប ពេលបង្កើនការដាក់ទណ្ឌកម្មកាន់តែខ្លាំងទៅលើរុស្ស៊ី។ ដោយបារម្ភពី បញ្ហាសេដ្ឋកិច្ច និងប្រទេសជាច្រើន អាស្រ័យទៅលើថាមពលប្រេងពីរុស្ស៊ី ទើបមិនអាចចូលរួម ដាក់ទណ្ឌកម្មបាន។
ការដាក់ទណ្ឌកម្មកន្លងមកទៅលើប្រទេសរុស្ស៊ី ពីបណ្តាប្រទេសអ៊ឺរ៉ុប ដូចជាមិនមានប្រសិទ្ធភាពអ្វី ក៏ដូចជាផលប៉ះពាល់ធ្ងន់ទៅលើប្រទេសរុស្ស៊ីនោះឡើយ ផ្ទុយទៅវិញ ប្រទេសអឺរ៉ុបដែលជាអ្នកដាក់ទណ្ឌកម្មបានរងផលប៉ះពាល់ខ្លាំង ៕ ដោយធីរីណា

...

រូប​ថត​ :​ VOV.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print