នៅតំបន់សួនរុក្ខជាតិអង្គរភ្ញៀវទេសចរល្មើសបម្រាមនឹងត្រូវអាជ្ញាធរជាតិអប្សរាផាកពិន័យ ៤០ម៉ឺនរៀល

ចែករំលែក៖

ខេត្តសៀមរាប÷មន្ដ្រីអាជ្ញាធរជាតិអប្សរា ប្រកាសថានឹងផាកពិន័យ ចំនួន៤០ម៉ឺនរៀលចំពោះភ្ញៀវទេសចរណ៍ដែលមិនអនុវត្ដទៅតាមការណែនាំ ឬល្មើសបម្រាមមួយចំនួន ដើម្បីរក្សានិរន្ដរភាពបរិស្ថានអនាម័យស្អាត នៅក្នុងសួនរុក្ខជាតិអង្គរ ។

អ្នកគ្រប់គ្រងសួនរុក្ខជាតិអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីចូលរួមថែរក្សាអនាម័យឱ្យមាននិរន្ដរភាព នៅក្នុងរមណីយដ្ឋានកែច្នៃសួនរុក្ខជាតិអង្គរនេះ អាជ្ញាធរជាតិអប្សរា បានដាក់បម្រាមចំនួន៦ចំណុច ដោយមានការផាកពិន័យធ្ងន់ធ្ងររហូតដល់៤០ម៉ឺនរៀល។ បម្រាមទាំងនោះ រួមមាន÷ហាមយកទឹកបរិសុទ្ធ និងការវេចនំនែកដោយថង់ប្លាស់ស្ទិកចូលក្នុងបរិវេណសួន,ហាមយកអាវុធជាតិផ្ទុះ,សត្វចិញ្ចឹមគ្រប់ប្រភេទ, ហាមបន្ទោរបង់ក្រៅបន្ទប់ទឹក ដែលមានរៀបចំនៅក្នុងសួន ឬប្រព្រឹត្តអាបាយមុខខុសច្បាប់ណាមួយជាដើម។   

អ្នកគ្រប់គ្រងសួនរុក្ខជាតិអង្គរបានបន្ដថា ការដាក់បម្រាម៦ចំណុចនេះគឺស្ថិតនៅក្នុងប័ណ្ណចូលទស្សនារួចជាស្រេច ហើយមានបុគ្គលិកណែនាំឱ្យអ្នកទេសចរបានយល់ដឹងផងដែរ។ លោកបានបន្ដទៀតថា បម្រាមទាំងនេះ ដើម្បីឱ្យរមណីយដ្ឋានមួយនេះ កាន់តែមានភាពទាក់ទាញអ្នកទេសចរ បន្ទាប់ពីពួកគាត់បានទស្សនាប្រាសាទអង្គរវត្ដ ឬប្រាសាទបុរាណផ្សេងៗទៀត ព្រោះសួនរុក្ខជាតិអង្គរនេះ ស្ថិតនៅក្បែប្រាសាទអង្គរ។

រមណីយដ្ឋានកែច្ឆៃដ៏មានប្រជាប្រិយភាពមួយនេះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវទៅប្រាសាទអង្គរវត្ដ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប នៅលើផ្ទៃដីជាង ១៥ហិកតា ដោយមានរុក្ខជាតិប្រមាណជាង៥០០ប្រភេទនៅ ក្នុងសួន។បន្ទាប់ពីបានបើកឱ្យចូលទស្សនាដោយមិនគិតថ្លៃចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កន្លងមក ដែលមកដល់ពេលនេះ មានអ្នកទេសចរទៅទស្សនាសួនរុក្ខជាតិនោះប្រមាណជាង២ម៉ឺននាក់ហើយ។ សួនរុក្ខជាតិអង្គរនេះ មានលក្ខណ:ពិសេសណាស់ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផងដែរ។ 

ក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀត គឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ ដោយបានផ្ដល់ជាម្លប់ និងបញ្ចេញអុកហ្ស៊ីហ្សែន Oxygen សម្រាប់ប្រព័ន្ធដកដង្ហើមផងដែរ។ ជាមួយគ្នានោះ ការផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ក៏ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ការលើកស្ទួយដល់វិស័យបរិស្ថានផង និងលើកស្ទួយដល់សុខភាពសាធារណ: និងភ្ញៀវទេសចរណ៍ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print