ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្តឹង/សំណុំរឿង ចំនួន ២ មានលេខ ១៤៨ និង លេខ ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិក ក្រុមប្រឹក្សាជំនុំជម្រះ។
សូមជម្រាបជូនថា ពាក្យបណ្តឹងទាំង ២ ខាងលើនេះមានកម្មវត្ថុប្តឹងតវ៉ា និងប្តឹងជំទាស់នឹង សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងសកម្មភាព របស់បេក្ខជននៃគណបក្ស ភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកងមាស ខេត្តកំពង់ចាម។
សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន ៕
ដោយ : សិលា