នគរបាលស្រុករលាប្អៀរ ក្របួចបានមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ រឹបអូសថ្នាំញៀន ៣៧ កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប្អៀរ បានចុះ ល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ស្រាប់តែប្រទះឃើញជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនក៏ឃាត់ខ្លួនបាន រួមជាមួយថ្នាំញៀនជាច្រើនកញ្ចប់។

ការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណីនេះ ប្រព្រឹត្តទៅនៅថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុច សួនច្បារ អាងទឹកទំនប់ឈ្វាំង ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មន្តីគរបាលស្រុករលាប្អៀរបានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលឃាត់ខ្លួននេះ ឈ្មោះ កុយ ណាឫទ្ធិ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មុនពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានបើករថយន្តទៅមកនៅចំណុចខាងលើ ហើយដោយសមត្ថកិច្ចស្គាល់ថា ជាមុខសញ្ញាចាស់(ជួញដូរគ្រឿងញៀន)ផង ព្រោះកន្លងមកធ្លាប់ចាប់យកទៅមណ្ឌលអប់រំកែប្រែនៅខេត្តបាត់ដំបងពាក់ព័ន្ធករណីប្រើ ប្រាស់នូវសាធាតុញៀនខុសច្បាប់ ហើយក៏ហៅសាកសួរតែជនសង្ស័យបានបើករថយន្ដគេច ព្រមទាំងបុកប៉ារ៉ាស់ដែលសមត្ថកិច្ចបានដាក់ ស្ទាក់ជាច្រើនកន្លែង ។ ក្នុងសកម្មភាពបែបនេះសមត្ថកិច្ចបានសហការគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ទើបស្ទាក់ចាប់បានរថយន្ត នៅចំណុច ស្ពានច្រលងម៉ៅ ស្ថិតក្នុងភូមិលាច ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះដកហូតវត្ថុតាងមាន រថយន្ត មួយគ្រឿង ថ្នាំញៀនចំនួន៣៧ កញ្ចប់(តូច+ធំ)ទម្ងន់៧១,៣៥ក្រាម និងទូរស័ព្ទដៃមួយគ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងដែលរឹបអូសបានក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមច្បាប់៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print