ខេត្តបាត់ដំបង : នៅថ្ងៃ ព្រហស្បតិ៍៣កេីតខែជេស្ឋឆ្នាំខាលសត្វាស័ក ព.ស.២៥៦៦ត្រូវនិងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩និង២០នាទីនៅចំណុចក្រុមទី០២ភូមិហៃសានឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាល ជ្រៃនៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល អនុវត្តនាំ(ព្រះសង្ឃក្លែងក្លាយ)កំពុងនិមន្តបិណ្ឌបាតតាមផ្លូវក្នុងមូលដ្ឋានខាងលេីមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់អោយនៅរសៀលថ្ងៃនេះ ។
ក្នុងពេលសាកសួរព្រះសង្ឃអង្គនេះមានព្រះនាម លឹម ចាន់វិបុល មានព្រះជន៣០ព្រះវស្សាមុននេះរស់នៅភូមិត្រពាំច្រនៀងឃុំស្រែជាខាងជេីង ស្រុកដងទង់ ខេត្តកំពត ហេីយពេលពិនិត្យសមត្ថកិច្ចរកឃេីញថ្នាំញៀនមួយថង់រក្សាទុកនៅក្នុងកញ្ចប់បារីមានទម្ងន់០,៥៧ក្រាមទាំងសំបកថង់ ហេីយទីបំផុតព្រះសង្ឃអង្គនេះបានសារភាពថា ការគ្រងស្បង់ចីវរជាព្រះសង្ឃនេះគឺជាព្រះសង្ឃក្លែងក្លាយទេ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការកាក់ដំណេីរព្រះសង្ឃ(ក្លែងក្លាយ)ដេីម្បីសាកសួរនេះគឺសមត្ថកិច្ចនគរបាលស្រុកទទួលព័ត៌មានពីពលរដ្ឋថា ប៉ុន្មានថ្ងៃនេះសង្កេតឃេីញព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាតនៅមូលដ្ឋានខាងលេី តែមួយអង្គឯង ហេីយចម្លែកដោយសារព្រះសង្ឃអង្គនេះបិណ្ឌបាតសុំយកតែ បច្ច័យ(ប្រាក់)រីឯចង្ហាន់ មិនទទួលយកទេ ទិដ្ឋភាពរបស់ព្រះសង្ឃអង្គនេះប្រជាពលរដ្ឋនៅមូលដ្ឋានមិនដែលបានឃេីញពីមុនមក។ ទទួលបានព័ត៌មាននេះទេីបសមត្ថកិច្ចនគរបាលស្វែងរកជួបព្រះសង្ឃអង្គនេះដេីម្បីសាកសួរ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា ពេលសាកសួរព្រះសង្ឃអង្គនេះបានសារភាពថា លោកជាព្រះសង្ឃក្លែងក្លាយទេ មុននឹងមកដល់ខេត្តបាត់ដំបង បានទៅលួចយកស្បង់ចីវ បាត នុងថង់យាម របស់ព្រះសង្ឃនៅវត្តមួយនាខេត្តបន្ទាយមានជ័យ ហេីយពេលលួចបានក៏ផ្តេីមគ្រងស្បង់ចីវនេះ ក្លែងជាព្រះសង្ឃដេីរបិណ្ឌបាទនៅតាមភូមិនាឃុំជ្រៃ ស្រុកថ្មគោលរហូតដល់សមត្ថកិច្ចទទួលព័ត៌មាននេះនិងនាំមកធ្វេីការសាកសួរ។
នៅពេលនេះសមត្ថកិច្ចនគរបាលបានទាក់ទងជាមួយ ខាងមន្រ្តីធម្មការស្រុកថ្មគោលដេីម្បីមានចំណាត់ការ ខាងផ្នែកសាសនា មុនពេលសមត្ថកិច្ចចាត់វិធានការបន្តតាមនីតិវិធី ច្បាប់៕
ដោយ : សហការី