អគ្គនាយកស៊ីម៉ាក់​ សង្គ្រាមនៅអ៊ុយក្រែន​ បានដាក់ពង្រាយគ្រាប់មីនតោនតាមស្រែចម្ការ ទីក្រុង​ និងតំបន់ព្រៃបរិស្ថាននានា​ដ៍ធំល្វឹងល្វេីយ​!

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​​ បានថ្លែង​ឱ្យ​ដឹង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៤​ ខែមិថុនា​​ ឆ្នាំ​២០២២នេះថា​៖​ សង្គ្រាមនៅអ៊ុយក្រែន​ បានដាក់ពង្រាយគ្រាប់មីនតោនតាមស្រែចម្ការ ទីក្រុង​ និងតំបន់ព្រៃបរិស្ថាននានា​ដ៍ធំល្វឹងល្វេីយ​!

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានថ្លែងបន្តថា​ នៅពេលកសិករព្យួរដីដាំដុះ​ និងបាញ់ថ្នាំសម្លាប់សត្វល្អិត​ មានស្អីផ្ទុះស្លាប់កសិករ​ ខូចខាតត្រាក់ទ័រនិងសំភារ:បំពាក់របស់ត្រាក់ទ័រទាំងស្រុងក៏កេីតឡេីងជាហូរហែរ! នេះជាវិនាសកម្មនៃសង្គ្រាមទាំងក្នុងពេលមានសង្គ្រាមនិងក្រោយសង្គ្រាមបានបញ្ចប់​! ។

សូមជម្រាបដែរថា​ កាលពីពេលថ្មីៗនេះ​ លោក​ ហេង​ រតនា​ ក៏បានឱ្យដឹងដែរថា​ សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែននៅលេីដេីមឈេី!! សូមដេីរក្នុងព្រៃគប្បីមេីលទៅខាងលេីចុងឈេីផង! ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print