គ.ជ.ប៖ ពលរដ្ឋជាង ២.៣សែននាក់ ត្រូវបានផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ស្អែកនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមរបាយការណ៍របស់គ.ជ.ប​ បានបញ្ជាក់ថា​ មានប្រជាពលរដ្ឋខ្មែរប្រមាណ ២៣០៤៩៣នាក់ ក្នុងនោះមានស្រី ១២១ ១៥៤នាក់ ត្រូវបានផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ស្អែកនេះ​ ខណៈពលរដ្ឋ៩.២លាននាក់ មានឈ្មោះក្នុងបញ្ជី។

អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ) គឺជាឯកសារតែមួយគត់សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ដែលត្រូវបានប្រកាសដោយគ.ជ.ប។ ការស្នើសុំ និងការចេញ ឯ.អ នេះ ក្រសួងមហាផ្ទៃ និង គ.ជ.ប កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំរួម ដោយតម្រូវឱ្យ ប្រជាពលរដ្ឋអាចស្នើសុំ ឯ.អ ក្នុងរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង ៥:៣០ នាទីល្ងាច។

គ.ជ.ប បានបន្ថែមថា​ រហូតដល់ពេលនេះ មានពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​របាយការណ៍របស់គ.ជ.ប​មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print