លោកឧត្តមសេនីយ៍ឯក​ អុី សុខ​ឃី​ ដឹកនាំ​ក្រុម​ប្រចាំ​បញ្ជា​ របស់​លេខាធិការដ្ឋាន​ នៃ​ គ​.​ស​.​អ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥​

ចែករំលែក៖

​ភ្នំពេញ​៖​ ដើម្បី​ធានា​បាន​សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ អាណត្តិ​ទី​៥​ ឆ្នាំ​២០២២​ លេខាធិការដ្ឋាន​នៃ​ គ​.​ស​.​អ​ នៅ​ព្រឹកថ្ងៃ​ចន្ទ​ទី៦​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ លោកឧត្តមសេនីយ៍ឯក ​អុី សុខ​ឃី​ អគ្គស្នងការរង​នគរបាលជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោកនាយ​ឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការនគរបាលជាតិ​ និង​ជាលេខាធិការដ្ឋាន​នៃ​ គ​.​ស​.​អ​ បាន​ដឹកនាំ​ក្រុម​ទី​២​ ក្រុម​ប្រចាំ​បញ្ជា​របស់​លេខាធិការដ្ឋាន​នៃ​ គ​.​ស​.​អ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥​ ឆ្នាំ​២០២២​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​ក្រុម​ប្រចាំការ​ទី​២​នេះ​ រួម​មាន​ ៖​ លោកឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ប្រធាន​ និង​លោកឧត្តមសេនីយ៍ឯក​ អុី សុខ​ឃី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ អនុប្រធាន​ ព្រមទាំង​ឯកឧត្តម​ អស់លោក​មក​ពី​តាម​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ជា​សមាជិក​។​

​ក្រុម​ប្រចាំ​បញ្ជា​មាន​តួនាទី​ ជា​សេនាធិការ​ជូន​លេខាធិការដ្ឋាន​នៃ​ គ​.​ស​.​អ​ និង​មាន​ភារកិច្ច​ដូច​ខាងក្រោម​ ៖
-​ជួយ​ដល់​លេខាធិការដ្ឋាន​នៃ​ គ​.​ស​.​អ​ ក្នុង​ការ​តាមដាន​ការ​អនុវត្ត​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ ពាក់ព័ន្ធ​ដល់​ការ​បោះ​ឆ្នោត​ ការ​អនុវត្ត​បទបញ្ជា​ និង​នីតិវិធី​របស់​ គ​.​ជ​.​ប​ ទាំង​មុន​ និង​ក្រោយ​បោះ​ឆ្នោត​ ។​

-​ប្រមូលផ្ដុំ​ព័ត៌មាន​ និង​របាយការណ៍​ពី​បណ្ដាល​ក្រសួង​/​ស្ថាប័ន​ អង្គភាព​ពាក់ព័ន្ធ​ និង​ពី​យន្តការ​ រចនាសម្ព័ន្ធ​សន្តិសុខ​បោះ​ឆ្នោត​ ជុំវិញ​ស្ថានការណ៍​សន្តិសុខ​បោះ​ឆ្នោត​ និង​កិច្ច​ការពារ​សន្តិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​ទូទៅ​ ដើម្បី​រាយការណ៍​ជូន​ប្រធាន​សេ​ខា​ធិ​ការដ្ឋាន​នៃ​ គ​.​ស​.​អ​ សុំ​ការ​ចង្អុល​ដឹកនាំ​បន្ត​។​

-​តាមដាន​ ក្ដាប់​ព័ត៌មាន​ និង​សភាពការណ៍​នានា​ ដែល​បាន​កើត​ឡើ​ត​នៅ​តាម​បណ្ដាល​រាជធានី​-​ខេត្ត​ ទាំង​មុន​ពេល​ ក្នុង​ពេល​ និង​ក្រោយ​ពេល​បោះ​ឆ្នោត​ ធ្វើការ​វិភាគ​ វាយតម្លៃ​ រាយការណ៍​ជូន​ប្រធាន​លេខាធិការដ្ឋាន​នៃ​ គ​.​ស​.​អ​ ដើម្បី​ចង្អុល​ដឹកនាំ​ទៅ​អង្គភាព​ជំនាញ​ ធ្វើការ​ដោះស្រាយ​បាន​ទាន់​ពេលវេលា​។​

-​ធ្វើ​របាយការណ៍​រៀងរាល់ថ្ងៃ​ អំពី​ស្ថានការណ៍​សន្តិសុខ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ អាណត្តិ​ទី​៥​ ឆ្នាំ​២០២២​ ជូន​ប្រធាន​លេខាធិការដ្ឋាន​នៃ​ គ​.​ស​.​អ​ ដើម្បី​រាយការណ៍​ជូន​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print