ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គីសនីកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F6B) មូលហេតុបណ្តាលមកពីមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដីដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីដែលមានទីតាំងស្ថិតនៅ៖ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគ្គីសនីកម្ពុជា បានបញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F6B) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
ដោយ៖សហការី