អ្នកសង្កេតការណ៍អន្តរជាតិ ៖ ដំណើរការ បោះឆ្នោតនៅកម្ពុជាប្រព្រឹត្តិទៅក្នុងបរិយាកាស ស្ងប់ស្ងាត់ តម្លាភាព សេរីភាព និងទៅតាម ក្បួនច្បាប់អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជានាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះគឺប្រព្រឹត្តិទៅក្នុងបរិយាកាសស្ងប់ស្ងាត់ តម្លាភាព និងសេរីភាព ដែលបង្ហាញថាកម្ពុជាមានស្ថិរភាពនយោបាយយ៉ាងពិតប្រាកដ។ នេះបើតាមសេចក្តីថ្លែងការរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ ។

លោក អ៊ុយប៊ែរ ម័រហ្សូ ហាយ ហាដា (Hubert Moise Hal HADDAD) អ្នកតំណាងរបស់អ្នកសង្កេតការណ៍អន្តរជាតិ បានលើកឡើងថា លោកបានចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនឡើងមកហើយ ហើយការបោះឆ្នោតនៅកម្ពុជាមិនមានអ្វីដែលគួរឱ្យច្រណែន(ខុសគ្នា)ពីការបោះឆ្នោតដែលលោកធ្លាប់បានចូលរួមនៅប្រទេសបារាំងឡើយ។

លោកថា ការបោះឆ្នោតនេះមានការចូលរួមប្រកួតប្រជែងពីសំណាក់គណបក្សនយោបាយចំនួន១៧នេះ ដែលបានអនុញ្ញាតឱ្យ បញ្ចេញមតិដោយសេរី។ ខ្ញុំពិតជាពេញចិត្តត្រង់ចំណុចដែលជា អ្នកបោះឆ្នោតម្នាក់ៗត្រូវបានចុះ ឈ្មោះដោយប្រព័ន្ធកុំព្យូទ័រ ដែលបានបោះពុម្ពចេញជាបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោត នីមួយៗ (ហើយយើងខ្ញុំបានពិនិត្យមើលប្រហែល២០ការិយាល័យ)។ នៅក្នុងបញ្ជីទាំងនោះ យើងខ្ញុំអាចមើលឃើញមានរូបភាពសម្គាល់អ្នកបោះឆ្នោតម្នាក់។ ដូច្នេះ មិនអាចមានកំហុសឬច្រឡំបានឡើយ។

លោកថា អ្នកបោះឆ្នោតត្រូវបានត្រួតពិនិត្យចាប់ពីខ្លោងទ្វារចូលក្នុងការិយាល័យដោយមន្ត្រីបីនាក់ ក្រោយពីបានបោះឆ្នោតហើយ អ្នកបោះ ឆ្នោតត្រូវជ្រលក់ចង្អុលដៃក្នុងទឹកខ្មៅលប់មិនជ្រះ ដើម្បីជៀសវាងការបោះឆ្នោតពីរដង។ ហិបឆ្នោតដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានចាក់សោះ និងបិទត្រយ៉ាងជិត។ ហើយនៅក្នុងការិយាល័យបោះឆ្នោតការរាប់សន្លឹកឆ្នោតត្រូវបានធ្វើឡើងប្រកបដោយភាពហ្មត់ចត និងម៉ឺងម៉ាតបំផុត។

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) បានលើកឡើងដែរថា គណៈប្រតិភូបានកត់សម្គាល់ឃើញថាអត្រាអ្នកទៅបោះឆ្នោតមានភាពល្អប្រសើរ ហើយបុគ្គលិក គ. ជ.ប ក៏បានធ្វើការដោយភាពត្រឹមត្រូវ និងភាពស្មោះត្រង់។បរិយាកាសនៃការបោះឆ្នោតទាំងមូលត្រូវបានកំណត់ថាមានភាពស្ងប់ស្ងាត់ សន្តិភាព និងអហិង្ ហើយមិនឃើញមានការតវ៉ាណាមួយដែលអាចប៉ះពាល់ដល់ដំណើរការ ឬលទ្ធផលនៃការ បោះឆ្នោតឆ្នាំ ២០២២ នោះទេ។

ជាចុងក្រោយអ្នកតំណាង ក្រុមការងារ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះក្រុមការងារអ្នករៀបចំការបោះឆ្នោត រួម ទាំងអ្នកជូនដំណើរនិងមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលបានអនុញ្ញាតឱ្យយើងខ្ញុំធ្វើដំណើរទៅការិយាល័យបោះ ឆ្នោតដែលយើងខ្ញុំចង់ទៅសង្កត ដោយគ្មានការហាមឃាត់។

ជាចុងក្រោយ អ្នកសង្កេតការណ៍អន្តរជាតិធ្វើការសន្និដ្ឋានដោយបញ្ចាក់ថា៖«ការបោះឆ្នោតនេះបានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តជាតិ។»

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន ១សែននាក់ ដែលស្មើនឹងជាង ៧៧,៩១% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់។

ដោយឡែក លោក ហ៊ុយ វណ្ណៈ ថ្លែងថា កាសែតមាននិន្នាការប្រឆាំង និងភ្នាក់ងារបរទេស សុំកុំទាន់ឆាប់វាយតម្លៃអវិជ្ជមានលឿនពេក លើការបោះឆ្នោតឃុំ-សង្កាត់ ដែលកំពុងប្រព្រឹត្តទៅនេះ។
លោកថា ៖ សារព័ត៌មានវិទ្យុសម្លេងអាមេរិកាំង (VOA) នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា «ប្រជាជនកម្ពុជា ចេញទៅបោះឆ្នោត ក្រោមបរិយាកាសមានការបំភិតបំភ័យ និងគំរាមកំហែង» ដោយកាសែតបានដកស្រង់សម្តីរបស់មន្ត្រីការិយាល័យសិទ្ធិមនុស្សរបស់ UN។ ចំណងជើងនិងខ្លឹមសារផ្សាយខាងលើក៏ត្រូវបានផ្សាយនៅកាសែត The Associated Press, Independent, Fox 23, News Nations, The Herald Review និង The Washington Post ផងដែរ។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងថា៖ «ទាំងកាសែតបរទេសនិងភ្នាក់ងារបរទេសមួយចំនួន ហាក់ខិតខំប្រឹងប្រែងធ្វើសេចក្តីថ្លែងការណ៍លឿនពេកអំពីការបោះឆ្នោតនៅកម្ពុជា ខណៈដែលការបោះឆ្នោតទើបតែដំណើរការបានប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយនៅច្រើនមានដំណាក់កាលទៀត មិនទាន់បញ្ចប់នៅឡើយទេ។ ចំពោះការនិពន្ធខ្លឹមសារថា «មានការបំភិតបំភ័យ និងការគំរាមកំហែង» គឺវាឆ្លុះបញ្ចាំងពីផ្នត់គំនិត របស់បរទេសខ្លះដែលតែងតែអវិជ្ជមានចំពោះកម្ពុជា។ គេគួរតែប្រើកែវភ្នែកយុត្តិធម៌ គោរពតម្លៃ និងគោរពសិទ្ធិសម្រេចចិត្តរបស់ប្រជាជនកម្ពុជា»។

លោក ហ៊ុយ វណ្ណៈ បានបន្តថា៖ «ពួកគេគួរមានការអត់ធ្មត់ ហើយទុកឱកាសឱ្យប្រជាជនកម្ពុជា បានបន្តអនុវត្តសិទ្ធិរបស់ខ្លួនឱ្យបានចប់សព្វគ្រប់ ហើយពួកគេក៏គួររង់ចាំស្តាប់ការវាយតម្លៃពីអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិជាង៧០ស្ថាប័នដែលកំពុងសង្កេតការណ៍ដំណើរការបោះឆ្នោត ឱ្យបានពេញលេញផងដែរ។ សម្រាប់ប្រជាជនកម្ពុជានៅក្នុងប្រទេស

ដំណើរការបោះឆ្នោតនៅទូទាំងប្រទេសគឺកំពុងប្រព្រឹត្តិទៅក្នុងបរិយាកាសល្អប្រសើរ សេរី ត្រឹមត្រូវ និងយុត្តិធម៌»៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print