អភិបាលរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេសបានបញ្ជាក់ថា, គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតបានអសនៈរហូតលើស ៩០០០អសនៈ អាចទទួលបានតំណែងមេឃុំ-សង្កាត់១៦៤៨ ក្នុងចំណោម ១៦៥២

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតយ៉ាងច្រើន សន្ធឹកសន្ធាប់វ៉ាដាច់ពីគណបក្សផ្សេងៗ ដែលអាចនឹងទទួលបានអសនៈរហូតលើស៩០០០អសនៈ នៃចំនួនអសនៈសរុប១១៦២២ ព្រមទាំងអាចទទួលបានតំណែងចៅសង្កាត់ ឬមេឃុំ នៅទូទាំងប្រទេសតែម្តង លើកលែងតែខេត្តកំពង់ធំ គណបក្សភ្លើងទៀន អាចទទួលបានមេឃុំចំនួន៣ និងខេត្តកំពង់ចាម អាចទទួលបានចំនួន១ឃុំ (សរុប៤)។ នេះបើយោងតាមការថ្លែងពីអភិបាលរាជធានី-ខេត្ត ទាំង២៥ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា, គិតត្រឹមម៉ោង១៣៖០០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ការប្រកាសលទ្ធផលបោះឆ្នោតបឋមពីឃុំ-សង្កាត់១៦៥២ ទូទាំងប្រទេស រួចហើយដែរតាមរយៈផ្សាយផ្ទាល់ទូរទស្សន៍ជាតិ (TVK) និងបណ្តាញផ្សាយរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។

ខាងក្រោមនេះ ជាលទ្ធផលបឋមនៅតាមបណ្ដារាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេស ដែលអភិបាលរាជធានី-ខេត្តទូទាំងប្រទេសបញ្ជាក់លម្អិត ៖

ទី១ – លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ការិយាល័យបោះឆ្នោតនៅទូទាំងរាជធានីភ្នំពេញ សរុប១០៥សង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងចៅសង្កាត់ទាំង១០៥សង្កាត់។
ទី២- លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា ខេត្តកំពង់ចាម មាន១០៩ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់១០៨ឃុំសង្កាត់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់១០៨ ខណៈគណបក្សភ្លើងទៀន អាចទទួលបានតំណែងមេឃុំ១។

ទី៣- លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងឲ្យដឹងថា ខេត្តកែប មាន៥ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៥។

ទី៤- លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងថា ខេត្តកំពង់ឆ្នាំង មាន៧១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៧១។

ទី៥- លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ខេត្តព្រះសីហនុ មាន២៩ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ និងអាចទទួលបានមុខតំណែងមេឃុំ ចៅសង្កាត់ទាំង២៩។

ទី៦- លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងឲ្យដឹងថា ខេត្តកោះកុង មាន២៩ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងទទួលបានជាមេឃុំចៅសង្កាត់ទាំង២៩។

ទី៧- លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ខេត្តស្ទឹងត្រែង មាន៣៤ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៣៤។

ទី៨- លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា ខេត្តកំពង់ស្ពឺ មាន៨៨ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៨៨។

ទី៩- លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងឲ្យដឹងថា ខេត្តកំពត មាន៩៣ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៩៣។

ទី១០- លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា ខេត្តស្វាយរៀង មាន៨០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ-សង្កាត់ទាំងអស់ ចំនួន៨០។

ទី១១- លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងឲ្យដឹងថា ខេត្តរតនគិរី មាន៥០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៥០។

ទី១២- លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងឲ្យដឹងថា ខេត្តក្រចេះ មាន៤៨ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៤៨។

ទី១៣- លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានថ្លែងឲ្យដឹងថា ខេត្តពោធិ៍សាត់ មាន៤៩ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៤៩។

ទី១៤- លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងឲ្យដឹងថា ខេត្តឧត្តរមានជ័យ មាន២៤ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង២៤។

ទី១៥- លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងឲ្យដឹងថា ខេត្តមណ្ឌលគិរី មាន២១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង២១។

ទី១៦- លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងឲ្យដឹងថា ខេត្តព្រៃវែង មាន១១៦ឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង១១៦។

ទី១៧- លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា ខេត្តកំពង់ធំ មានឃុំសង្កាត់ ចំនួន៨១ឃុំសង្កាត់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា នាំមុខដាច់៧៨ឃុំសង្កាត់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ចំនួន៧៨ ខណៈគណបក្សភ្លើងទៀន អាចនឹងទទួលបាន៣ឃុំ។

ទី១៨- លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ខេត្តព្រះវិហារ មាន៥១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៥១។

ទី១៩- លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ខេត្តតាកែវ មាន១០០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង១០០៕

ទី២០- លោក ជាម ច័ន្ឌសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា ការិយាល័យបោះឆ្នោតនៅទូទាំងខេត្ត សរុបចំនួន១,៣១៨ការិយាល័យ មាន៦៤ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៦៤។

ទី២១- លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ដកណ្ដាល បានថ្លែងឲ្យដឹងថា ឃុំ-សង្កាត់ទាំង១២៧ នៅខេត្តកណ្ដាល គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ-សង្កាត់ទាំងអស់ ចំនួន១២៧។

ទី២២- លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងឲ្យដឹងថា ខេត្តប៉ៃលិន មានចំនួន៨ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៨។

ទី២៣- លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងឲ្យដឹងថា ខេត្តសៀមរាប មាន១០០ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង១០០។

ទី២៤- លោក អ៊ុំ រាត្រី អភិបាលខេត្តប ន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ខេត្តបន្ទាយមានជ័យ មាន៦៧ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង៦៧។

ទី២៥- លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា ខេត្តបាត់ដំបង មាន១០៣ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជានាំមុខដាច់ទាំងអស់ និងអាចទទួលបានតំណែងមេឃុំ ចៅសង្កាត់ទាំង១០៣។
ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជានាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះគឺប្រព្រឹត្តិទៅក្នុងបរិយាកាសស្ងប់ស្ងាត់ តម្លាភាព និងសេរីភាព ដែលបង្ហាញថាកម្ពុជាមានស្ថិរភាពនយោបាយយ៉ាងពិតប្រាកដ។ នេះបើតាមសេចក្តីថ្លែងការរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print