យ៉ាមាហាព្រលះហុងដាសេ១២៥បាក់ជើងស្ត្រីម្នាក់ជនបង្កគេចខ្លួនបាត់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់រងរបួសបាក់ជើងឆ្វេងនិងបែកក្បាលរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូយ៉ាម៉ាហាប្រលះហុងដាសេ១២៥ យ៉ាងពេញទំហឹងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ១១៣ ភូមិមេភ្លើងសង្កាត់ស្វាយរៀង  ខេត្តស្វាយរៀង។

សមត្ថកិច្្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សោម សុខុន អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឬស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងរីឯជនបង្កក្រោយកើតហេតុបានរត់ចោលម៉ូតូភ្លាមៗផងដែរ។

តាមសាក្សីបានប្រាប់ថា មុនពេលកើតហេតុមានម៉ូត១គ្រឿងម៉ាក Yamaha Taurus ពណ៌ស-ខ្មៅ ស្លាកលេខ វៀតណាម 62-D1-051-42
បើកបរដោយជនជាតិវៀតណាមម្នាក់មិនស្គាល់ឈ្មោះបានធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនស្របពេលនោះស្រាប់តែមានម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង 1D-8975 បើកបរដោយឈ្មោះ សោម សុខុន ដែលកំពុងធ្វើដំណើរតែម្នាក់ឯងពីកើតទៅលិចបញ្ច្រាស់ទិសគ្នាក៏បុកយ៉ាងពេញទំហឹងលាន់ក្ដាំងធ្វើឲ្យមនុស្សនិងម៉ូតូដួលរណូករណែលតែម្ដង។

ក្រោយពេលកើតហេតុជនបង្កបានទំលាក់ម៉ូតូរត់គេចខ្លួនបន្សល់ជនរងគ្រោះនៅកន្លែងត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមកអន្តរាគន៍ដឹកមកសងគ្រោះនៅគ្លិនិកឯកជនផងដែរ។

ចំពោះវត្ថុតាងម៉ូតូទាំ២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការបន្តតាមច្បាប់៕

IMG-20160504-WA0024

IMG-20160504-WA0023

IMG-20160504-WA0025

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print