ខេត្តក្រចេះ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៧ ខែមិថុនា ឆ្នាំ២០២២នេះថា៖ សត្វខ្ទីងដែលជាសត្វព្រៃមានតម្លៃជាសកលចំនួន៥ក្បាល ត្រូវបានប្រទះឃើញតាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តិនៅសហគមន៍វាលកន្សែង ក្នុងខេត្តក្រចេះ។
ក្រៅពីការឃើញវត្តមានសត្វខ្ទីង សហគមន៍ក៏បានបញ្ជាក់ថាឃើញមានវត្តមាន សត្វទន្សោង ឈ្លូស ជ្រូកព្រៃ និងពពួកពានររស់នៅក្នុងព្រៃសហគមន៍ផងដែរ។
កំណត់ត្រារូបភាពសត្វខ្ទីងនេះ គឺជាកំណត់ត្រាលើកដំបូងដែលត្រូវបានថតជាប់តាមរយៈកាមេរ៉ាស្វ័យប្រវត្តិរបស់សហគមន៍៕ដោយ៖សហការី
...
ប្រភព និងរូបភាព៖ WWF