លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ច្រានចោលការចោទប្រកាន់ អំពីមូលដា្ឋនកងទ័ពជើងទឹករាម

ចែករំលែក៖

ភ្នំពេញ : លទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ច្រានចោលការចោទប្រកាន់ អំពីមូលដា្ឋនកងទ័ពជើងទឹករាម ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន សម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកស្រី Penny Wong ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២។ លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់សមភាគី អូស្ត្រាលីរបស់លោក ឱ្យមានជំនួបតាមទូរស័ព្ទនាពេលនេះ បន្ទាប់ពីលោកស្រីបានចូលកាន់ ដំណែងភ្លាម ដែលការណ៍នេះបានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃទំនាក់ទំនងទ្វេភាគី ខណៈពេលដែល ប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

លោកស្រី Penny Wong បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និងចំពោះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច (5PC) ស្តីពីមីយ៉ាន់ម៉ា និងបានអះអាងអំពីការគាំទ្ររបស់អូស្ត្រាលី សម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២។

ឆ្លើយតបចំពោះការសាកសួររបស់លោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹក រាម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មាន មូលដ្ឋាន ទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញ របស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជា ឡើយ និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង ដើម្បីពង្រឹង សមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បី កាយវិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យអនុព័ន្ធយោធាបរទេសនៅភ្នំពេញទស្សនា  ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពី ទស្សនាមូលដ្ឋានកងទ័ពជើងទឹករាម ដែលកាយវិការនេះ មិនធ្លាប់ត្រូវបានអនុវត្តពីមុនមកដោយ ប្រទេសណាមួយឡើយ ក្នុងការអនុញ្ញាតឱ្យបរទេសចូលទស្សនាមូលដ្ឋានកងទ័ពរបស់ខ្លួន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន បានឆ្លៀតឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពី ពេលថ្មីៗនេះ ដើម្បីបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ នានានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយ នៅលើទឹក ដីកម្ពុជាជាកាឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ។

ក្នុងកិច្ចពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន លោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong អំពីដំណើរទស្សនកិច្ចលើកទីមួយរបស់ឯកឧត្ដម ទៅ កាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២២ ក្នុងតួនាទីជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ដោយមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានត្រួសត្រាយផ្លូវសម្រាប់ ជំហានសមស្របជាបន្តទៀត ដើម្បីនាំមកនូវវឌ្ឍនភាពលើអាទិភាពបន្ទាន់ចំនួនបី សម្រាប់ការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច៖ (១) ការបញ្ឈប់អំពើហិង្សា (២) ការធានាការផ្តល់ជំនួយ មនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និង (៣) ការកសាងបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្នដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរអំពីលទ្ធផលសំខាន់ៗចំនួនបី សម្រេចបាន ដោយកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ រួមមាន (១) ក្របខ័ណ្ឌនៃការរៀបចំសម្រាប់ការផ្តល់ ជំនួយមនុស្សធម៌របស់អាស៊ាន (២) ការដោះស្រាយបញ្ហាប្រឈមនានាសម្រាប់ប្រតិបត្តិការផ្ដល់ ជំនួយមនុស្សធម៌ និង (៣) ក្របខ័ណ្ឌសម្រាប់ក្រុមប្រតិបត្តិការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរអំពីការរៀបចំសម្រាប់ដំណើរទស្សនកិច្ចលើក ទីពីររបស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

លោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានចែករំលែកព័ត៌មាន និងសម្រាប់ការបំភ្លឺ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បាន ទន្ទឹងរង់ចាំឱកាសជួបគ្នាម្តងទៀតក្នុងពេលឆាប់ៗ៕

ដោយ : សិលា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print