សម្តេចតេជោ ហ៊ុន សែនៈ សេរីភាពសារព័ត៌មាននៅកម្ពុជាគឺទូលំទូលាយមែនទែន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកស្ទួយនូវសិទ្ធិសេរីភាពសារព័ត៌មានយ៉ាងខ្លាំងតាមរយៈការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងនោះ សម្តេចបានមានប្រសាសន៍លើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជាគឺទូលំទូលាយមែនទែន។

សម្តេចបានថ្លែងបន្តទៀតថាៈ នៅក្នុងទិវាសេរីភាពសារព័ត៌មានកាលពីម្សិលមិញ «សិទ្ធិទទួលព័ត៌មានជាសិទ្ធិរបស់អ្នក» គឺបានបង្ហាញអោយឃើញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងលើកស្ទួយសិទ្ឋិសេរីភាពសារព័ត៌មានក្នុងប្រទេសយ៉ាងទូលំទូលាយ ហើយចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅសាធារណជន ប្រជាពលរដ្ឋ និងក្នុងការពាំនាំនិងលាតត្រដាងព័ត៌មានពិត និងទាន់ហេតុការណ៍ពីគ្រប់រូបភាព និងគ្រប់ជ្រុងជ្រោយនៃសង្គម។

“កម្ពុជា” ត្រូវបានចាត់ទុកជាប្រទេសដែលមានស្ថានភាពសារព័ត៌មានល្អប្រសើរជាងគេបំផុត នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ នេះដោយសារការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិខ្មែរទាំងមូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានប្រមុខដឹកនាំ សម្តេចតេជោ ហ៊ុន សែន ដែលតែង តែគាំទ្រលើកទឹកចិត្តក្នុងការស្តារ អភិវឌ្ឍសមត្ថភាព និងលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅកម្ពុជាតាមរយៈច្បាប់សារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

នៅកម្ពុជា ការបញ្ចេញមតិត្រូវបានបើកចំហរដោយស្មើភាព ដោយគ្មានការរើសអើង ការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយអ្វីឡើយ។ មកដល់សព្វថ្ងៃនេះ យើងមានបណ្តាញសារព័ត៌មានគ្រប់រូបភាពរាប់រយរួមទាំងសារព័តមានពេញនិយម Online ជាច្រើន ជាពិសេសតាម Facebook ដែលបាននិងកំពុងធ្វើសកម្មភាពរបស់ខ្លួនដោយសេរីបំផុតនៅកម្ពុជា ក្នុងនោះគឺរួមមានទាំងសារព័ត៌មានដែលមាននិន្នាការប្រឆាំងផងដែរ។

អ្នកសារព័តមាន ត្រូវតែបញ្ជាក់ប្រភពព័ត៌មានអោយបានច្បាស់លាស់ពិតប្រាកដត្រឹមត្រូវ ជាពិសេស គឺត្រូវស្តាប់អោយច្បាស់មុននឹងចេញផ្សាយអ្វីដែលមិនពិត។ បើផ្សព្វផ្សាយអ្វីមួយខុសពីការពិត គឺត្រូវក្លាហានហ៊ានសូមទោសនិងកែរតម្រូវអោយទាន់ពេលវេលាប្រកបដោយក្រមសីលធម៌និងការទទួលខុសត្រូវខ្ពស់។ ត្រូវចូលរួមផ្សព្វផ្សាយអ្វីដែលល្អមានប្រយោជន៌ដល់ប្រទេសជាតិក្នុងការទាក់ទាញទេសចរក៏ដូច ជាពាណិជ្ជករនិងវិនិយោគគិនជាដើម៕

13178771_1007986269249870_1273286987538123751_n

13118894_1007979762583854_6353233627307077190_n

13173661_1007979795917184_4418859723313463980_n

13164230_1007979865917177_1101101240985985352_n

13125005_1007979755917188_624572775296513960_n

13179017_1007979759250521_2986968563499701298_n

13124613_1007979869250510_1823795725677423258_n

ដោយ៖ សុខ ខេមរា

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print