ចៅហ្វាយខណ្ឌដូនពេញមិនខ្ពើមដីឬភក់ជ្រាំទេក្នុងការចុះពិនិត្យមើលពលរដ្ឋរស់នៅតាមមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញៈ​ បន្ទាប់ពីចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅទីតាំងអតីតប្លុក៣១កក្កដា និងអតីតឃ្លាំងឱសថរួច នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ដដែល លោកអភិបាលខណ្ឌបានបន្តចុះទៅពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងផ្លូវលិចទឹក នៅភូមិ១៩ ក្រុម២៣៤ សង្កាត់ស្រះចក តបតាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋដែលបានផ្ញើមកសាលាខណ្ឌកន្លងទៅ។
លោកអភិបាលបានពិនិត្យមើលលូ ស្ថានភាពលំនៅដ្ឋាន និងស្ថានភាពផ្លូវដែលបង្កការលិចផ្លូវ។
ជាលទ្ធផល លោកអភិបាលបានចាត់ឱ្យមន្ត្រីសាធារណការធ្វើការបូមលូ និងទឹកចេញជាបណ្ដោះអាសន្ន និងបន្តសិក្សាលទ្ធភាពក្នុងការបញ្ជៀសបង្ហូរទឹកចេញពីផ្លូវដែលលិចនោះ។
ប្រជាពលរដ្ឋគាំទ្រចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរ​ នឹងចុះដល់មូលដ្ឋានបានឃើញពីការរស់នៅពួកគាត់៕​

image image image image image image image image image image image image image image

ស​ ដារា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print