លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបន្តចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំៈ​ រសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបន្តចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្ទោង ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្ទោង កំពង់ស្វាយ និងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

សូមបញ្ជាក់ជូនថា ការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្ទោង បានចាប់ដំណើរការ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៤ ដោយមានទំហំការងារសំខាន់ៗ ដូចជា៖ ១សាងសង់ទំនប់ទឹក ០១ កន្លែង ប្រវែង ១១.៧១១ ម៉ែត្រ ២ សំណង់ទំនប់បង្ហៀរ ០១ កន្លែង ប្រវែង ២៥០ ម៉ែត្រ ៣ សំណង់ទ្វារបែងចែកទឹក ០១ កន្លែង ៤ សំណង់ស្ទាក់ទឹក ០២ កន្លែង ៥ សំណង់លូទឹក ០១ កន្លែង ៦ សំណង់ប្រឡាយមេ ០៤ ខ្សែ ប្រវែង ៥៧.០០០ ម៉ែត្រ និង ៧ សំណង់ប្រឡាយរង ១៧ ខ្សែ ប្រវែង ១២០.០០០ ម៉ែត្រ ។ មកដល់ពេលនេះ ការងារខាងលើសម្រេចបានប្រមាណ ៨៣ ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែសីហា ឆ្នាំ ២០១៦ ខាងមុខ ។

ក្រោយពេលសាងសង់រួច ក្រៅពីការផ្គត់ផ្គង់ទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលដំណាំស្រូវវស្សា ចំនួន ៣០.០០០ ហិកតា ស្រូវប្រាំង ចំនួន ៦.០០០ ហិកតា ប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្ទោង ក៏នឹងដើរតួនាទីផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់ នៅផ្នែកខាងក្រោមស្ទឹងផងដែរ ៕​

image image image image image

សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print