អុីរ៉ង់ដកកាមេរ៉ាតាមដានរបស់អង្គការ IAEA ចេញពីទីតាំងបរមាណូ

ចែករំលែក៖

កាលពីថ្ងៃទី៨ខែមិថុនា បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់ បានផ្សាយថា ប្រទេសនេះបានរុះរើកាមេរ៉ារបស់អង្គការ IAEA សម្រាប់តាមដានសកម្មភាពនៅទីតាំងបរមាណូរបស់អុីរ៉ង់។ សកម្មភាពខាងលើនឹងបង្កឱ្យមានការប្រឈមមុខតានតឹងជាថ្មី ជុំវិញកម្មវិធីបរមាណូរបស់អុីរ៉ង់ ។

អ្នកនាំពាក្យអង្គការថាមពលបរមាណូអុីរ៉ង់ លោក Behrouz Kamalvandi បានប្រកាសថា «ចាប់តាំងពីថ្ងៃនេះទៅ កាមេរ៉ា តាមដានសកម្មភាពតាមអនឡាញ(OLEM) ត្រូវបានដកចេញ»។ លោកបន្តទៀតថា អុីរ៉ង់ នឹងមិនបន្តសហការជាមួយអង្គការ IAEA ទៀតឡើយ ដោយសារតែ មានសកម្មភាពមិនស្របច្បាប់។ យើងសង្ឃឹមថា អង្គការមួយនេះ និងបំពេញទៅតាមកិច្ចសហការរបស់អុីរ៉ង់។
អាមេរិក អង់គ្លេស បារាំង បានធ្វើឱ្យអុីរ៉ង់ខឹងសម្បាយ៉ាងខ្លាំងដែលបានរិះគន់អុីរ៉ង់មិនឆ្លើយតបទៅនឹងសំណួររបស់អង្គការ IAEA ពាក់ព័ន្ធនឹងសកម្មភាពចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមនៅទីតាំងដែលមិនបានលាតត្រដាង ។
សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អុីរ៉ង់គឺរុស្ស៊ី ដែលជាប្រទេសមហាអំណាចបរមាណូ បានប្រឆាំងនឹងការសម្រេចរបស់អង្គការ IAEA ប៉ុន្តែរុស្ស៊ីមិនបានលើកឡើងពីបញ្ហាខាងលើនោះឡើយ។ ចាប់តាំងពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ ២០១៨ ក្រោមរដ្ឋកាលរបស់ប្រធានាធិបតីដូណាល់ ត្រំាមក អាមេរិកបានបន្តដាក់ទណ្ឌកម្មទៅលើប្រទេសអុីរ៉ង់ ធ្វើឱ្យអុីរ៉ង់ត្រូវបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងគោលដៅផលិតអាវុធបរមាណូសម្រាប់ការពារខ្លួន៕ ដោយធីរីណា

...

រូបថត​ :​ CAO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print