ភ្នំពេញៈ លោក គឹម សន្តិភាព បានថ្លែងថាៈ សេចក្តីថ្លែងរបស់សមាជិកសភាគណបក្សសង្គ្រោះជាតិ ជាសេចក្តីថ្លែងការណ៍ដែលខ្វះមនសិការផ្លូវច្បាប់ជាសេចក្តីថ្លែងការណ៍ដែលខ្វះមនសិការផ្លូវច្បាប់ ដោយលោកសូមមេត្តាពិនិត្យមើលអត្ថបទច្បាប់ទាំងអស់គ្នា៖
១-ដីកាកោះរបស់អយ្យការ៖ ជាដំណាក់កាលស៊ើបអង្កេតបឋមរបស់អយ្យការ មុននឹងដល់ដំណាក់កាលចោទប្រកាន់ ឬតំកល់រឿងទុកឥតចាត់ការ(មាត្រា៤០ ក្រមនីតិវិធីព្រហ្មទណ្ឌ)
២-រដ្ឋធម្មនុញ្ញមាត្រា៨០៖ អភ័យឯកសិទ្ធិសភា គឺគិតពីដំណាក់កាលចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ ឃុំខ្លួន (បទល្មើសមិនជាក់ស្តែង)។
ការកោះហៅរបស់ស្ថាប័នអយ្យការលើបុគ្គលណាម្នាក់ គឺពុំមែនជាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួននោះទេ!
ឆ្លងតាមអត្ថបទច្បាប់ទាំងពីរខាងលើនេះ តើចំនុចណាដែលបង្ហាញពីការប្រើអំណាចរំលោភបំពានលើអភ័យឯកសិទ្ធិ ពីសំណាក់ស្ថាប័នអយ្យការ?
មិននឹកស្មានថា ក្នុងនាមក្រុមសមាជិកសភាគណបក្សមួយ អាចធ្វើសេចក្តីថ្លែងការណ៍ដែលខ្វះមនសិការផ្លូវច្បាប់បែបនេះ!
លើសពីនេះសូមរំលឹកថា សូមមានការប្រយ័ត្នប្រយែងក្នុងការផ្សព្វផ្សាយ ធ្វើអត្ថាធិប្បាយ ឬធ្វើសេចក្តីថ្លែងការណ៍នានាទាក់ទងនឹងចំណាត់ការរបស់ស្ថាប័នតុលាការ ព្រោះអាចប្រឈមមុខនឹងផ្លូវច្បាប់!(សូមពិនិត្យមាត្រា៥២២ និង៥២៣ នៃក្រមព្រហ្មទណ្ឌ)៕
ដោយ សីលា