ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទី២និងទី៣លើពិភពលោកសេដ្ឋកិច្ចនឹងធ្លាក់ចុះក្នុងពេលខាងមុខ

ចែករំលែក៖

តាមការព្យាករណ៍របស់មូលនិធិរូបិយ វត្ថុអន្តរជាតិបានឲ្យដឹងថា ប្រទេសមហា អំណាចសេដ្ឋកិច្ចទាំង២របស់អាស៊ីគឺចិន និងជប៉ុនកំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះទាបជាងឆ្នាំមុនៗសម្រាប់ឆ្នាំ២០១៦និងឆ្នាំ ២០១៧ខាងមុខនេះ។

ចិនដែលជាកម្លាំងចលករនៃសេដ្ឋកិច្ចអាស៊ីនឹងមានកំណើនសេដ្ឋកិច្ចស្មើនឹង ៦,៥ភាគរយនៅឆ្នាំ២០១៦ និង៦,២ភាគ រយនៅឆ្នាំ២០១៧។ តួលេខនេះជាកម្រិតទាបបំផុតសម្រាប់ចិនដែលធ្លាប់តែស្គាល់កំណើនសេដ្ឋកិច្ចមួយឆ្នាំៗជាង១០ភាគរយ។ មូលនិធិរូបិយវត្ថុអន្តរជាតិបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលចិនយកចិត្តទុកដាក់ធ្វើកំណែទម្រង់ស៊ីជម្រៅដល់ហេដ្ឋា រចនាសម្ព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រម ទាំងធ្វើអន្តរកាលសេដ្ឋកិច្ចឲ្យស្របទៅតាម តម្រូវការទីផ្សារអន្តរជាតិ។

ចំណែកជប៉ុនវិញរបាយការណ៍បាន ព្យាករណ៍ថា នៅឆ្នាំ២០១៦នឹងមានកំណើន សេដ្ឋកិច្ចតែ០,៥ភាគរយប៉ុណ្ណោះ ហើយ នៅឆ្នាំ២០១៧វិញកំណើនសេដ្ឋកិច្ចនឹង ធ្លាក់ចុះក្រោមសូន្យដោយសារកម្រិតពន្ធលើការប្រើប្រាស់ត្រូវកើនឡើង។ មូលហេតុ ចម្បងនៃការថយចុះរបស់សេដ្ឋកិច្ចជប៉ុនគឺ មកពីតម្លៃប្រាក់យេនបានឡើងខ្ពស់ ហើយ ធ្វើឲ្យការនាំចេញមានការលំបាក។ បន្ថែម ពីនេះប្រជាជនជប៉ុនដែលមានវ័យចំណាស់ ច្រើន នេះក៏កំពុងតែបង្កជាបន្ទុកធ្ងន់ដល់ រដ្ឋាភិបាល និងការចំណាយរបស់រដ្ឋផងដែរ។

សម្រាប់ទ្វីបអាស៊ីជាទូទៅរបាយការណ៍ បានប៉ាន់ស្មានថា នឹងមានកំណើនសេដ្ឋកិច្ច ប្រមាណជា៥,៣ភាគរយនៅឆ្នាំ២០១៦ និង២០១៧។ យោងតាមមូលនិធិរូបិយ វត្ថុអន្តរជាតិឲ្យដឹងថា ទ្វីបអាស៊ីជាទូទៅនៅ តែសកម្មនិងជាតំបន់ដែលចរន្តសេដ្ឋកិច្ចដើរល្អដោយសារតែតម្រូវការក្នុងស្រុកនៅតែ កើនឡើង។ តែយ៉ាងណាក៏ដោយភាពផុយ ស្រួយវិស័យសេដ្ឋកិច្ចអាស៊ីត្រូវតែដោះស្រាយតាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ ដូចជាលើវិស័យពន្ធដាជាដើម៕

dklsahc

sadcsa

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print