រដ្ឋាភិបាលអូស្ត្រាលីមានសកម្មភាពដើម្បី បន្ថយភាពតានតឹង ជាមួយបារាំង អូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមានតម្លៃ ៥៨៣លានដុល្លារ ។ នេះជាសកម្មភាពរបស់រដ្ឋាភិបាលទីក្រុង ខែនបឺរ៉ា ក្នុងការផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោយប្រឈមមុខតានតឹងដោយសារតែ ការលុបកិច្ចព្រមព្រៀងផលិតនាវាមុជទឹកមានតម្លៃ ជាង ៤ពាន់លានដុល្លារកាលពីឆ្នាំ ២០២១។
កាលពីឆ្នាំ ២០២១ អូស្ត្រាលីលុបកិច្ចព្រមព្រៀង ផលិតនាវាមុជទឹកជាមួយក្រុមហ៊ុនបារាំង Naval Group ដោយងាកទៅ ព្រមព្រៀងជាមួយអាមេរិក និងអង់គ្លេសវិញ ធ្វើឲ្យបារាំងខឹងសម្បាយ៉ាងខ្លាំង បង្កឲ្យមានវិបត្តិក្នុងទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រ។
កាលពីថ្ងៃទី ១១ ខែមិថុនា នាយករដ្ឋមន្ត្រី អូស្ត្រាលី Anthony Albanese បានប្រកាសនៅក្នុងសន្និសីទកាសែតក្នុងទីក្រុងស៊ីដនីថា រដ្ឋាភីបាល របស់លោកបានព្រមព្រៀង ជាមួយក្រុមហ៊ុន Naval Group របស់បារាំង ។
នាយករដ្ឋមន្ត្រី Naval Group បានបញ្ជាក់ថា«ជាមួយនឹងការប្រឈមមុខនាពេលបច្ចុប្បន្ននៅលើពិភពលោក នៅពេលនេះបារាំង និងអាល្លឺម៉ង់ បានសាមគ្គីគ្នាជាថ្មី ដើម្បីផលប្រយោជន៍រួម៕
រូបថត : Reuters