ខេត្តស្វាយរៀងប្រារព្ធពិធីអបអរសាទរទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២២ក្រោមប្រធានបទ៖ 《ថែទាំភពផែនដី ដើម្បីសុខភាពយើង 》

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក កើត សារឿន ប្រធានមន្ទីរ បរិស្ថានខេត្តស្វាយរៀងនិងសហការីបានចូលរួមប្រារព្ធពិធីអបអរសាទរទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២២
ក្រោមប្រធានបទ៖ 《ថែទាំភពផែនដី ដើម្បីសុខភាពយើង 》នៅវត្តលក្ខរាជាស្ថិតក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ។

ទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ធ្វើឡើងនាថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២
ដោយមានការនិមន្តចូលរួម ពីព្រះគ្រូចៅអធិការវត្តព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅវត្តលក្ខរាជា អាជ្ញាធរភូមិ ឃុំ កងកម្លាំង លោកគ្រូ អ្នកគ្រូ និងអាចារ្យគណៈកម្មការវត្តលក្ខរាជា សរុបចំនួន៨៦ អង្គ នាក់ ស្ថិតក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

លោក កើត សារឿន ប្រធានមន្ទីរ បរិស្ថានខេត្តស្វាយរៀងបានអោយដឹងថា
ដើម្បីអបអរពិធីទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២២
ក្រោមប្រធានបទ៖ 《ថែទាំភពផែនដី ដើម្បីសុខភាពយើង 》
លោកក៏បានប្រគេន និងដាំកូនឈើ ចំនួន៥៥ដើម នៅក្នុងបរិវេណវត្តដើម្បីជានិមិត្តរូប។

លោកបន្តថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ១)បង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងអភិវឌ្ឍមេត្រីបរិស្ថាន ២)ផ្សព្វផ្សាយដល់ប្រជាជនសហគមន៍ពីសារៈសំខាន់របស់ពួកគាត់ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្តូរភាពអវិជ្ជមានចំពោះបញ្ហាបរិស្ថាន ៣)លើកទឹកចិត្តដល់វិស័យឯកជនចូលរួមថែរក្សាបរិស្ថាន ៤)ទទួលបានការគាំទ្រជាសកលដើម្បីធ្វើព្រឹត្តការណ៍នេះក្លាយជាយុទ្ធនាការមួយដែលទទួលបានជោគជ័យនៅទូទាំងពិភពលោក និង៥)
ពិសេសជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិវេណនៅក្បែរលំនៅដ្ឋានរបស់ពួកគេដែលជាការចាប់ផ្តើមយុទ្ធនាការនេះ ធ្វើឱ្យភពផែនដីស្អាត មានពណ៌បៃតងជាងមុន និងបរិយាកាសស្អាត។

ជាមួយគ្នានេះ លោកសង្ឃឹមថា ការប្រារព្ធទិវានាថ្ងៃនេះ នឹងក្លាយជាចលករដែលជំរុញឱ្យមានការផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថាន រួមចំណែកឱ្យភពផែនដីយើងស្អាត បៃតង និងស្រស់បំព្រង ប្រកបដោយសុខភាព និងសុខុមាលភាព សម្រាប់មនុស្សគ្រប់រូប៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print