រដ្ឋមន្ត្រីការពារជាតិអាមេរិកបញ្ជាក់ពីការគាំទ្រកោះតៃវ៉ាន់

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសថា អាមេរិកនឹងធ្វើកិច្ចការរបស់ខ្លួនដើម្បីទប់ស្កាត់មិនឱ្យមានភាពតានតឹង ក៏ដូចជារារាំងសង្គ្រាមកើតឡើងបើទោះបីទីក្រុងប៉េកាំងបានបង្កើនឥទ្ធិពលរបស់ខ្លួនក្តី។

នៅក្នុងកិច្ចប្រជុំ Shangri-La នាថ្ងៃទី១១ខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានលើកលើកឡើងពីបញ្ហាសន្តិសុខក្នុងតំបន់ ពិសេសគឺការប្តេជ្ញាការពារសម្ព័ន្ធមិត្តតៃវ៉ាន់ ។ ការប្រកាសខាងលើកើតឡើងក្រោយពេលដែល រដ្ឋមន្ត្រីការពារជាតិអាមេរិកបានពិភាក្សាក្នុងជំនួបទល់មុខជាលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe កាលពីថ្ងៃទី១០ខែមិថុនា។
បើតាមលោក អូស្ទីន សហរដ្ឋអាមេរិកនឹងបន្តឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងនោះមានទាំងកោះតៃវ៉ាន់ផងដែរ។ ប្រមុខការពារជាតិអាមេរិករូបនេះបានគូសបញ្ជាក់ដូច្នេះថា «វាពិតជាមានសារៈសំខាន់បំផុត (ឈរជាមួយសម្ព័ន្ធមិត្ត) ខណៈដែលចិនកាន់តែប្រកាន់យកគោលជំហរបង្កអស្ថិរភាព និងការសម្លុតគំរាម ចំពោះដែនដីដែលខ្លួនកំពុងទាមទារ។ តែទោះជាបែបនេះក្ដី យើងនឹងប្រឹងប្រែងគ្រប់គ្រងភាពតានតឹងនេះប្រកបដោយការទទួលខុសត្រូវ និងបន្តរក្សាសន្តិភាព និងភាពរីកចម្រើន»។
រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានប្រាប់លោក
ឡយដ៍ អូស្ទីន ជាមួយនឹងការព្រមានថា ទីក្រុងប៉េកាំងនឹងមិនរារែកចិត្តឡើយក្នុងការធ្វើសង្រ្គាម ប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យ ឬមានជនទី៣ណាមួយបំបែកតៃវ៉ាន់ ចេញពីចិន។ ការព្រមានបែបនេះកើតមានឡើងនៅចំពេលដែលស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់កាន់តែតានតឹងឡើង ក្រោយលោក ចូ បៃឌិន កាលពីខែឧសភាកន្លងទៅ បានប្រកាសជាសាធារណៈថា សហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាដើម្បីការពារកោះតៃវ៉ាន់ បើមានការវាយប្រហារពីចិន៕ ដោយធីរីណា

...

រូបថត​ :​ VTC News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print