ប្រយ័ត្នលង់ទឹកស្ពានច្បារអំពៅ បើបើកមិនគោរពច្បាប់ចរាចរណ៍ !

ចែករំលែក៖

ភ្នំពេញ : ព័ត៌មានបឋម : រថយន្ត​មួយគ្រឿង​រ៉េចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ​ លៀនក្បាលរថយន្តចូលទន្លេ តែសំណាងល្អមិនធ្លាក់​ចូលទន្លេ កុំអីលង់ទឹកទាំងឡាន ទាំងម្ចាស់ ថប់ដង្ហើមតែម្តង។

សូមបញ្ជាក់ថា, រថយន្ត​ឈ្នួល​មួយគ្រឿង​រ៉េចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ​ លៀនក្បាលរថយន្តចូលទន្លេ តែសំណាងល្អមិនបណ្តាលអោយធ្លាក់​ចូលទន្លេ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ប៉ុន្តែមានអ្នកដំណើរដ៏ច្រើនភ្ញាក់ផ្អើល លោះព្រលឹងជំនួស នឹងអ្នក បើកបរ បែកប្រញាប់ ឬបោះបង់ចោលការគោរពច្បាប់ចរាចរណ៍។ 

សូមជម្រាបថា, ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង​ជាង ៦៖០០នាទីល្ងាច​ ថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០២២​ ស្ថិតនៅលើស្ពានច្បារអំពៅ​ ក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print