នៅថ្ងៃទី១១ខែមិថុនា ពលរដ្ឋអាមេរិករាប់ពាន់នាក់បានដង្ហែក្បួនកូដកម្មអំពាវនាវឱ្យធ្វើសកម្មភាពដើម្បីបញ្ចប់អំពើហិង្សាដោយកាំភ្លើងនៅក្នុងទឹកដីអាមេរិក។
អ្នកដែលចូលរួមធ្វើកូដកម្មនៅទីលាន National Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលជាទីកន្លែងក្រុមសកម្មជនបានដាក់គម្រងផ្កាជាង៤៥ពាន់ដើម ជាការរំលឹកដល់ជនរងគ្រោះដែលស្លាប់ដោយសារអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង។ ក្រុមបាតុករបានលើកឡើងថា «ការពារពលរដ្ឋមិនមែនការពារកាំភ្លើងនោះឡើយ»។
ក្រៅពីទីក្រុងវ៉ាស៊ីនតោន នៅមានពិធីដង្ហែក្បួនជាច្រើនទៀតកើតឡើងនៅទូទាំងសហរដ្ឋអាមេរិកក្នុងថ្ងៃទី១១ខែមិថុនា ក្នុងនោះមានទីក្រុង Parkland ក្នុងរដ្ឋកាលី
ហ្វ័រនីញ៉ា។ ក្រុមបាតុករបានលើកស្លាកបដាថា «តើខ្ញុំជាមនុស្សបន្ទាប់ដែលរងគ្រោះដោយកាំភ្លើងឬ»។
ការបាញ់ប្រហារនៅសាលាបឋមសិក្សាពីរកន្លែងផ្សេងគ្នានៅក្នុងរដ្ឋតិចសាស់ និងញូវយ៉ក កាលពីខែឧសភា គឺជាមូលហេតុបណ្តាលឱ្យមានការធ្វើកូដកម្មជាច្រើនកើតឡើងប្រឆាំងនឹងការប្រើប្រាស់កាំភ្លើងដោយសេរីនៅសហរដ្ឋអាមេរិក ៕ ដោយធីរីណា
រូបថត : AFP/TTXVN