វគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លេីងដៃកងទ័ពជេីងគោក អាស៊ាន (AARM32/2022) និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីង បានបញ្ចប់ដោយជោគជ័យ និងប្រារព្ធពិធីបិទវគ្គក្រោមអធិបតីភាព មេបញ្ជាការរងកងទ័ពជើងគោក

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជើញជាគណៈធិបតីក្នុងកម្មវិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លើងដៃកងទ័ពជើងគោក អាស៊ាន(AARM32/2022) និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មើរជើង នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកកោតសរសើរ ចំពោះលទ្ធផលរបស់សិក្ខាកាម វគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន(AARM32/2022) និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មើរជើង ដែលបានខិតខំប្តេជ្ញា ហ្វឹកហ្វឺនរៀនសូត្ររហូតបញ្ចប់វគ្គដោយទទួលបានលទ្ធផលជោគជ័យក្នុងការសិក្សា ហើយក្រេបយកចំណេះដឹងទាំងនេះ ទៅបម្រើការនៅអង្គភាពរៀងៗខ្លួនវិញ ប្រកបដោយសមត្ថភាពពេញលេញ ដើម្បីក្លាយខ្លួនជាគ្រូបង្គោលប្រចាំអង្គភាពវិញ។ 

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសន៍បន្ថែមទៀតថា វិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តផែនការ កែទម្រង់របស់ខ្លួន ពោលគឺការងារហ្វឹកហ្វឺនជាកិច្ចការអាទិភាពដែលត្រូវដំណើរការជាប្រចាំ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

ជាចុងបញ្ចប់ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិ ត្រូវផ្តួចផ្តេីមការពាររបបរាជានិយម ការពាររាជបល័ង្គ ការពារព្រះមហាក្សត្រ ហេីយរាល់ការប៉ុនប៉ងផ្តួលរលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលេីកលែងបាន ហេីយត្រូវបន្តគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគ។

ឆ្លៀតក្នុងឱកាសនោះដែរ អនុវត្តក្រោមការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង  កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានចូលរួមជាគណៈអធិបតី ក្នុងពិធីប្រគល់ ឯកសារបច្ចេកទេស ជូនដល់អង្គភាពចំណុះអគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក   មាន

១.ឯកសារការប្រើប្រាស់ប្រភេទអាវុធថ្មើរជើងថ្មី  

 ២.ឯកសារបច្ចេកទេសបាញ់ប្រភេទអាវុធថ្មើរជើង

 ៣.ឯកសារជំនួបកាំភ្លើងដៃកងទ័ពជើងគោក ដែលចងក្រងដោយ ក្រុមការងារចងក្រងឯកសារ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន ព្រមទាំងបានប្រគល់ និងបែងចែកសៀវភៅ ” ភ្លើងសង្គ្រាមឆេះក្រៅរបង ឆ្លងចូលផ្ទះយើងរហូតរំដោះឆ្នាំ១៩៧៩ “  ដែលជាស្នាដៃស្រាវជ្រាវ និពន្ធ ដោយ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ជូនដល់បណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកផងដែរ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print