ភ្នំពេញ : លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2022 បានថ្លែងយ៉ាងដូច្នេះថា, ពិតណាស់ សម្តេចតេជោលោកមិនជឿលេីរបាយការណ៍ភូតកុហក់ទេ លោកពិនិត្យផ្ទៀងផ្ទាត់ហ្មត់ចត់ច្បាស់លាស់ណាស់មុនសម្រេចកិច្ចការអ្វីមួយដែលអាចប៉ះពាល់ចំពោះផលប្រយោជន៍និងសុខទុក្ខពលរដ្ឋ។ ខ្ញុំបាទមានភាពកក់ក្តៅយ៉ាងខ្លាំងដែលមានឱកាសបម្រេីការងារជូនសម្តេចប្រមុខដឹកនាំ។
លោកបន្តថា, អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះ ខណៈនៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន៖ ធ្វើជាអ្នកដឹកនាំ កុំឱ្យព័ត៌មានអកុសលបោកប្រាស់បាន។ ត្រូវរកព័ត៌មានឱ្យបានច្បាស់ មុននឹងសម្រេចចិត្តអ្វីមួយ។ សម្តេច រំលឹក៖ សូមកុំប្រែធាតុ!សូមកុំធ្វើខ្លួនជា «មន្ត្រីគ្រាប់ល្ពៅ»!
សូមកុំឱ្យមានវប្បធម៌ ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ លូកលាន់ការងារ ។
សម្តេចតេជោ ហ៊ុន សែន៖ ការងារ «មន្ត្រីអត់បានការ» មាន២យ៉ាង៖
១. ស្តីបន្ទោសថ្នាក់ក្រោម
២. រាយការណ៍យកមុខទៅថ្នាក់លើ ៕