បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតនិងរថយន្តក្រឡុកសុីម៉ងត៍ ហើយត្រូវរថយន្តកិនពាក់កណ្ដាលខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតនិងរថយន្តក្រឡុកសុីម៉ង ហើយត្រូវរថយន្តកិនចំពាក់កណ្ដាលខ្លួន កាលពីវេលាម៉ោង២១ និង២០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដែលបង្កឡើងនៅត្រង់ចំណុចលេីផ្លូវ២១៧ មុខខ្លោងទ្វាវត្តព្រែកជ្រៃ ស្ថិតក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពង់ចាម 1W-8037 បើកបរដោយឈ្មោះ ម៉ូវ ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កសិករ ភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស កំពង់ចាម ។ (ស្លាប់បាត់បង់ជីវិតក្រោយពេលដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនម៉ាលីបុត្រ។ រីឯភាគីរថយន្តម៉ាកSHACMAN ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 5A-2726 ប្រភេទក្រឡុកសុីម៉ងត៍ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត)។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ខណៈនោះក៏មានរថយន្តក្រឡុកសុីម៉ងបើកស្របទិសគ្នា ហើយបានវ៉ាជែងទាក់ដៃចង្កូតម៉ូតូ ធ្វើឲ្យម៉ូតូដួល រីឯម្ចាស់ម៉ូតូខ្ទៀតចូលក្រោមកង់រថយន្តកិនចំពាក់កណ្ដាលខ្លួនបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗរថយន្តសាមុយបានចុះមកដល់ និងបានលើកយកជនរងគ្រោះដើម្បីសង្គ្រោះជីវិត តែអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាដោះស្រាយនាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសាច់ញាតិក្រុមគ្រួសារ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print