ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់លោក យ៉ែម សារិទ្ធ អធិការដ្ឋាននគរ
បាលក្រុងប៉ៃលិនបានឲ្យដឹងថា÷កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ម៉ោង១៥និង០០នាទី ដោយមានការ
សម្របសម្រួលនីតិវិធីពីលោក ជា សា ព្រះរាជអាជ្ញារងនៃអយ្យការ.ខេត្តប៉ៃលិន
និងមានការចូលរួមពីលោក ហ៊ី ថៃផេង ក្រឡាបញ្ជីនិងលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការ.ក្រុងប៉ៃលិន ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងកត់កន្ទុយលេខ(ហៅឆ្នោត)៣កន្លែង នាំខ្លួនអ្នកកត់កន្ទុយលេខចំនួន០៣នាក់ជាស្ត្រី ដូចខាងក្រោម៖
លោកអធិកាក្រុងបានបន្តថា÷ការចុះបង្ក្រាបកន្លែង១-នៅចំណុចផ្សារជាងអូន ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន/ក្រុងប៉ៃលិ
ន/ខេត្តប៉ៃលិន បាននាំខ្លួនអ្នកកត់កន្ទុយ
លេខចំនួន០២នាក់ជាស្ត្រីមានឈ្មោះដូច
ខាងក្រោម៖
-ឈ្មោះ ឈីវ ហ៊ុច ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន/ ក្រុង/ ខេត្តប៉ៃលិន បានដកហូតវត្ថុតាង៖
១-សៀវភៅកត់ឆ្នោតចំនួន០៧ក្បាល
២-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៣-បន្ទាត់ចំនួន០២ និង ប៊ិចចំនួ០៣ដើម
៤-ប្រាក់បាតចំនួន ១,០០០បាត
៥-ប្រាក់រៀល ១១០,០០០រៀល និងប្រាក់ដុល្លា២១ដុល្លា។
-ឈ្មោះ យឹម ស្រីអូន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ដកហូតវត្ថុតាង៖
១-សៀវភៅសម្រាប់កត់ឆ្នោតចំនួន០២ក្បាល
២-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកoppo
៣-ប៊ិកចំនួន០៣ដើម,បន្ទាត់ចំនួន០១ដើម
៤-ប្រាក់រៀលចំនួន ៦៦,០០០រៀល។
នគរបាលជំនាញចុះបង្ក្រាប១ចំណុចផ្សារអូរច្រា ភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន នាំខ្លួនអ្នកកត់កន្ទុយលេខចំនួន០១នាក់ឈ្មោះ ឌឿក រំដួល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វាក្រុង/ខេត្តប៉ៃលិន ដកហូតវត្ថុតាង៖
១-សៀវភៅកត់ឆ្នោតចំនួន០៣ក្បាល
២-ប្រាក់បាតចំនួន១,០៧០បាត ប្រាក់រៀលចំនួន១០៥,០០០រៀល
៣-ក្រដាសផ្តានចំនួន០១សន្លឹក។
ក្រោយពីកើតហេតុមន្ត្រីនគរបាល
ជំនាញក្រុងបានដកហូតវត្តុតាងមាន÷
១-សៀវភៅកត់ឆ្នោតចំនួន ១២ក្បាល
២-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៣-បន្ទាត់ចំនួន០៣ និង ប៊ិចចំនួន០៦ដើម ក្រដាសផ្តាន០១សន្លឹក
៤-ទូរស័ព្ទដៃម៉ាកoppo ចំនួន០១គ្រឿង
៥-ប្រាក់បាតចំនួន ២,០៧០បាត
៦-ប្រាក់រៀល ២៨១,០០០រៀល និងប្រាក់ដុល្លា២១ដុល្លា។
លោកអធិការដ្ឋាននគរបាលក្រុងបានបន្តទៀតថា÷ ករណីខាងលើ លោកបានស្នើសុំយោបល់ លោកឧត្តមសេនីយ៍ស្នងការ ចុះឃាត់ខ្លួនស្ត្រីចំនួន៣នាក់ខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ ស សារ៉េត