តុលាការសម្រេចអោយចាប់ខ្លួនកញ្ញា សេង ធារី ដាក់ពន្ធនាគារ៦ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤មិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសកញ្ញា សេង ធារី ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និងបង្គាប់អោយចាប់ខ្លួនជនជាប់ចោទយកទៅអនុវត្តទ័ណ្ឌកម្មទោសភ្លាមៗខណៈជនជាប់ចោទបានមកស្រែកឡូឡាកូរនៅមុខតុលាការតាំងពីព្រឹក ។

ជាមួយគ្នានេះមានជនជាប់ចោទជាអតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិរួមមាន លោក សម រង្សុី លោក អេង ឆៃអ៊ៀង លោក តុប វ៉ាន់ចាន់ អ៊ូ ចាន់ណារ័ត្ន លោក ឡុង រី លោក ហូ វ៉ាន់ ម៉ែន សុថាវរិទ្ធ អ៊ុំ សំអាន ម៉ន សារ៉ាត់ គង់ សោភា មួ សុខហួរ អុី ហ្សាឧស្មាន់ ត្រូវបានតុលាការផ្ដន្ទាទោស៨ឆ្នាំ និងចេញដីកាអោយចាប់ខ្លួនភ្លាម ។

ចំនួន១៩នាក់ផ្សេងទៀតក៏ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស៦ឆ្នាំផងដែរ ។

ដោយឡែកជនដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ តែព្យួរទោសមានចំនួន២០នាក់ ក្រោមការចោទពីបទ « រួមគំនិតក្បត់ សមគំនិតក្នុងអំពើក្បត់ , បទញុះញង់ក្នុងអំពើក្បត់ , បទ
ញុងឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ ដែលបទល្មើសទាំងអស់នេះមានចែងក្នុងបទបញ្ញតិ មាត្រា ២០៣.មាត្រា ២០៤ និង មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print