ស្រ្តីម្នាក់ជីករណ្តៅរួចចាក់សាំងដុតខ្លួនឯងស្លាប់សង្ស័យព្រោះជំងឺរ៉ាំរ៉ៃ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្រ្តីម្នាក់បានស្លាប់យ៉ាងអណោចអធម្ម បន្ទាប់ពីស្រ្តីរូបនេះបានយកសាំងចាក់ដុតខ្លួនឯងនៅក្នុងរណ្តៅចាស់មួយ នៅកណ្តាលយប់បណ្តាលអោយរងរបួសរហូតដល់ស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅភូមិត្រពាំព្នៅ  ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

អធិការនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ កឹម បុន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ប្តីស្រ្តីរងរងគ្រោះបានដើរទៅឆ្លុះកង្កែប ហើយប្រពន្ធនៅផ្ទះម្នាក់ឯង ក៍បានទៅទិញសាំងចំនួនកន្លះលីត្រនិងបានដើរទៅក្រោយផ្ទះ ដែលមានរណ្តៅចាស់ស្រាប់រួចបានយកសាំងចាក់ដុតខ្លួន បណ្ដាលឲ្យឆេះរោលរាល រលាកពេញខ្លួននិងមុខ។ ពេលនោះប្រជាពលរដ្ឋនៅទីនោះឃើញដែរ និងបានចេញមកជួយនិងបានហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកដឹកទៅសង្គ្រោះ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកស្ត្រីរងគ្រោះបានស្លាប់តែម្តង ។

ក្រុមគ្រួសារស្រ្តីរងគ្រោះបានឲ្យដឹងថា  ស្រ្តីរូបនេះមានជំងឺប្រចាំកាយ មានសតិមិនល្អ ពេលខ្លះដើរច្រៀង រាំនៅក្នុងផ្ទះម្នាក់ឯង ទោះជាក្រុមគ្រួសារព្យាយាមយកទៅព្យាបាលជំងឺក៍ដោយក៍មិនជាសះស្បើយដែរ រហូតដល់ថ្ងៃកើតហេតុ រូបគាត់បានដុតខ្លួនឯងរហូតដល់ស្លាប់តែម្តង ៕

13180932_1009609752463765_875143272_n

13149969_1009609575797116_1733966972_n

13162560_1009609732463767_559310188_n

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print