ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ឈ្មោះ ណាំ ស្រី អាយុ៤៥ឆ្នាំ ត្រូវជាភរិយានិងមានកូនក្នុងបន្ទុកចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារបុរសជាប្តីឈ្មោះ វើុក សារ៉េត អាយុ៥៣ឆ្នាំ វាយសម្លាប់នៅក្នុងផ្ទះកាលពីម៉ោង១២យប់ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះនៅភូមិបឹងជំុ ឃំុបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុប្រមាណជាង២ម៉ោងជនសង្សយ័ជាប្តីរូបនោះដែលព្យាយាមរត់គេចក៍ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃំុបឹងតាព្រហ្មនិងឃំុអូរជ្រៅ សហការជាមួយកម្លាំងប្រជាការពារភូមិស្វែងរកចាប់ខ្លួនបាននៅវេលាម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ។
បើតាមចម្លើយរបស់ជនសង្ស័យថា គាត់វាយប្រពន្ធដោយទះកំភ្លៀងតែមួយដៃទេដោយសារតែគាត់ស្រវឹងស្រា ប៉ុន្តែបើពិនិត្យទៅលើសាកសពសមត្ថកិច្ចជំនាញអះអាងថា ទំនងជាជនសង្សយ័វាយកាច់បំបាក់ក ទើបជនរងគ្រោះជាប្រពន្ធស្លាប់បាត់បង់ជីវិត។ គេនៅមិនទាន់ដឹងពីមូលហេតុពិតនៃឃាតកម្មនេះទេ ដោយនៅរង់ចាំការសើុបអង្កេតបន្តជាមួយនិងការចាប់បញ្ជូនជនសង្សយ័ទៅផ្តន្ទាទោសតាមនិតិវិធី៕
ដោយ៖ ឆ្លាមសមុទ្រ
...