សមត្ថកិច្ចបញ្ជូនខ្លួនក្រុមព្រានព្រៃ៥នាក់ទៅកាន់សាលាដំបូង ក្រោយបាញ់សត្វប្រើសមួយក្បាល

ចែករំលែក៖

កំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនមនុស្ស៥នាក់ដែលសុទ្ធសឹងជាឣ្នកបរបាញ់សត្វព្រៃបញ្ជូនទៅកាន់សាលាដំបូងចាត់ការ ក្រោយពីពួកគេធ្វើសកម្មភាពបាញ់សត្វប្រើសមួយក្បាលរួចមក។

លោកវរសេនីយ៍ត្រី សម សាក់ នាយកាតិយាល័យព្រហ្មទណ្ឌខេត្តបានប្រាប់នៅព្រឹកថ្ងៃទី៥ ខែឩសភា ឆ្នាំ២០១៦ថា រូបលោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការតាំងនៅថ្ងទី៣ខែឧសភាឆ្នាំ២០១៦ វេលាម៉ោង១១និង០០នាទី នៅចំណុចព្រៃជ្រលងភ្នំ ខាងត្បូងឈៀងខាងកើតទំនប់ស្ទឹងតាសាល ចម្ងាយប្រហែល៥ពាន់ម៉ែត្រ ស្ថិតក្នុងភូមិតាសាល ឃុំតាសាល់ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងនោះនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានសហការជាមួយកម្លាំងមន្រ្តីដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់(បរិស្ថាន) ឃាត់ខ្លួនជនសង្ស៏យ៥នាក់: ១.ឈ្មោះវង់  វែង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ធ្វើស្រែ (ពាក់អាវយឺតខៀវដៃខ្លី)
២.ឈ្មោះលឹម ហាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ (ពាក់អាវក្រណាត់ឆ្នូតស) ៣.ឈ្មោះឡាយ លីម ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរធ្វើស្រែ (ពាក់អាវយឺតខ្មៅស ផ្កាឈូក) ៤.ឈ្មោះប៊ុន រិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ(ពាក់ក្រណាត់ក្រហម ក្រម៉ៅ )
៥.ឈ្មោះធូ ធីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ(ពាក់អាវយឺតបៃតង) ទាំង៥នាក់ រស់នៅភូមិដក់ព ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

វត្ថុតាងដកហូត អាកាបត់មួយដើមលេខ៤៧១២ គ្រាប់៤១ក្រាប់-អាវុធឆ្នៃ១ គ្រាប់កង់២ប្រអប់ ដែកកាត់១ប្រអប់-រំសេវផ្ទុះ២ប្រអប់ឆ្អឹង និងស្បែកសត្វប្រើសឆ្អើរួច៧គីឡូក្រាម  និងម៉ូតូម៉ាកវ៉េវ អាល់ហ្វា៥គ្រឿង ពណ៌ខ្មៅ៤ ក្រហម១។

ក្រុមជនសង្ស័យក្រោយឃាត់ខ្លួនបាននាំមកកាន់ការិយាល័យជំនាញកសាងសំណុំរឿងតាមនីតិវិធី។ នៅព្រឹកថ្ងៃនេះនឹងបញ្ជូនបន្តទៅកាន់សាលាដំបូងដើម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា ក្រុមព្រានព្រៃទាំងនេះបានសារភាពថាកាលពីថ្ងៃទី១ខែឆ្នាំដដែលក្រុមរបស់គេបាញ់បានសត្វប្រើស១ក្បាលតែបានលក់សាច់ឣស់ហើយនៅសល់តែឆ្អឹងនិងស្បែក។ មុនពេលចាប់ខ្លួនក្រុមគេបាននាំគ្នាដើររកបាញ់ទៀតក៏ប្រទះសមត្ថកិច្ចដើរល្បាតទើបត្រូវចាប់ខ្លួនបាន៕

FB_IMG_1462357876207

2016-05-05 06.19.20

2016-05-05 06.16.14

ដោយ៖ សេនាស័ក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print