ភ្នំពេញ ៖ នៅថ្ងៃទី១៣ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង ៣០ នាទីរសៀល កំលាំងជំនាញខណ្ឌឫស្សីបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច សំណង់មិនរាបរយលេីទឹក ស្ថិតនៅ ក្រុម១ ភូមិ ឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ លី យ៉ុាង តេវ ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ស្វាយប៉ាក សង្កាត់ ស្វាយប៉ាក ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ សមត្ថកិច្ច បានដកហូតវត្ថតាង រួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០១ កញ្ចប់ធំ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ ជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា