បើទោះបីរុស្ស៊ីផលិតសារធាតុអ៊ុយរ៉ានីញ៉ូមបានតែ៦% នៃចំនួនសារធាតុអ៊ុយរ៉ានីញ៉ូមនៅលើពិភពលោកក៏ដោយ ក៏រុស្ស៊ីបានគ្រប់គ្រងទីផ្សារអ៊ុយរ៉ានីញ៉ូមលើពិភពលោកប្រមាណ៤០% និង ៤៦% នៃការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម។
សារព័ត៌មាន The Hill នៅពេលថ្មីៗនេះបានព្រមានថា ប្រសិនបើរុស្ស៊ីសម្រេចផ្អាកការផ្គត់ផ្គង់សារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនរួចឱ្យអាមេរិកនោះ រោងចក្រអគ្គិសនីបរមាណូជាច្រើននឹងត្រូវផ្អាកដែលធ្វើឱ្យតម្លៃអគ្គិសនីនៅអាមេរិកកើនឡើង ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។
តាមការប្រកាសរបស់រដ្ឋមន្ត្រីថាមពល Paul Dabbar និងអ្នកឯកទេសស្រាវជ្រាវពីថាមពល លោក Matt Bowen នៃមហាវិទ្យាល័យ Comumbia បានឱ្យដឹងថា ថាមពលបរមាណូ គ្រប់គ្រង២០%នៃបណ្តាញអគ្គិសនីនៅអាមេរិក ។ ចំនួនសារធាតុអ៊ុយរ៉ានីញ៉ូមដែលប្រើប្រាស់នៅរោងចក្រអគ្គិសនីបរមាណូចំនួន៥៦កន្លែងនៅអាមេរិកគឺទិញពីប្រទេសរុស្ស៊ី កាហ្សាស្ថាន និងអ៊ុយបេគីស្ថាន ។
បើទោះបីរុស្ស៊ីផលិតបានតែ ៦%នៃសារធាតុអ៊ុយរ៉ានីញ៉ូមលើពិភពលោក តែប្រទេសនេះគ្រប់គ្រង ការប្រើប្រាស់សារធាតុនេះដល់ទៅ៤០% លើទីផ្សារអ៊ុយរ៉ានីញ៉ូម។
ជាមួយគ្នានេះចិនជាប្រទេសផ្គត់ផ្គង់ដ៏កម្ររហូតដល់ទៅ៩០% នៅលើពិភពលោក ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផលិតអាវុធរបស់អាមេរិក ហើយប្រសិនបើចិនផ្អាកការផ្គត់ផ្គង់នោះវិស័យឧស្សាហកម្ម អាវុធរបស់អាមេរិកនឹងត្រូវផ្អាក៕ ដោយធីរីណា
រូបថត : Wikipedia